អានតួអត្ថបទ

សមត្ថកិច្ចខេត្តកំពត ប្រកាសប្រមូលរាល់ក្មេងទំនើងតាមទីសាធារណៈ ចាប់ពីម៉ោង២ភ្លឺទៅ

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត អះអាងថា រាល់ក្រុមក្មេងស្ទាវដែលបង្ហាញសកម្មភាពមិនប្រក្រតី នៅតាមទីសាធារណៈ ក្នុងភូមិសាស្រ្តខេត្តកំពត នឹងត្រូវចាប់ប្រមូលមកដាក់នៅអធិការដ្ឋានសិន រង់ចាំការដោះស្រាយពីអាណាព្យាបាលនៅព្រឹកថ្ងៃបន្ទាប់។ លោកថា នេះជាសារដាស់តឿនដល់ក្រុមជើងកាង នៅចំពោះមុខកំណើននៃការបង្កអាណាធិបតេយ្យពីក្រុមក្មេងទំនើងគួរឲ្យកត់សម្គាល់នៅតាមតំបន់នានា។ យ៉ាងណាមិញ លោកសង្កត់ធ្ងន់ផងដែរថាវិធានការនេះ គឺអនុវត្តលើក្រុមបងតូចបងធំតែប៉ុណ្ណោះ ខណៈសូមឲ្យភ្ញៀវទេសចរនិងអ្នកដើរហើរផ្សេងទៀត កុំមានការបារម្ភឡើយ៕

សមត្ថកិច្ចខេត្តកំពត ប្រកាសប្រមូលរាល់ក្មេងទំនើងតាមទីសាធារណៈ ចាប់ពីម៉ោង២ភ្លឺទៅ
សមត្ថកិច្ចខេត្តកំពត ប្រកាសប្រមូលរាល់ក្មេងទំនើងតាមទីសាធារណៈ ចាប់ពីម៉ោង២ភ្លឺទៅ © សមត្ថកិច្ចខេត្តកំពត ប្រកាសប្រមូលរាល់ក្មេងទំនើងតាមទីសាធារណៈ ចាប់ពីម៉ោង២ភ្លឺទៅ
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ