អានតួអត្ថបទ

អ្នក​នាំពាក្យ​៖ ​ការ​វាយតម្លៃ​សមាសភាព​មន្ត្រី​បន្តវេន​រដ្ឋាភិបាល​ថ្មី​ជា​របៀបវារៈ​នៃ​មហាសន្និបាត​នៅ​ខែ​ធ្នូ

ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​នៅថ្ងៃ​ទី​៩ ​ខែ​តុលា​ ​ឆ្នាំ​២០២៣​នេះ បាន​ជូនដំណឹង​ថា ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​កាន់អំណាច​នេះ ​នឹង​កោះប្រជុំ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​នៅថ្ងៃ​ទី​០៩ ​និង​ទី​១០ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣​។ ​សេចក្តីជូនដំណឹង​ដែលធ្វើឡើង​ដោយ​លោក ​ម៉ម សារិន ​ប្រធាន​ខុទ្ទកាល័យ​គណបក្ស​មិនបាន​លម្អិត​ពី​របៀបវារៈ​សំខាន់​ៗ​នៃ​មហាសន្និបាត​នេះ​ទេ​។ ក៏ប៉ុន្តែ​លោក ​សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​ RFI ​នៅថ្ងៃនេះ​ថា ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​មាន​របៀបវារៈ​សំខាន់​ៗ​មួយ​ចំនួន ​ដូចជា​ការ​វាយតម្លៃ​ពី​សមាសភាព​បន្តវេន​របស់​គណបក្ស​ប្រជាជន​នៅក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ​និង​អាច​មានការ​បន្ថែម​សមាជិក​ទៅក្នុង​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​មួយចំនួន​ទៀត​។ ​ទោះយ៉ាងណា​របៀបវារៈ​ទាំងនេះ​នៅ​មិនទាន់​ផ្លូវការ​នៅឡើយ​ទេ​។ ​សូមស្តាប់លោក ​សុខ ឥសាន​៖

សន្និបាតគណបក្សប្រជាជនកន្លងមក
សន្និបាតគណបក្សប្រជាជនកន្លងមក © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ