អានតួអត្ថបទ

លោក ​សុខ ឥសាន​៖​ សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ទាំង​៤ ​មិនមាន​អ្វី​គួរឲ្យ​ព្រួយ​បារម្ភ​ទេ

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន​ បានថ្លែងថា​ការចងសម្ព័ន្ធភាព​របស់​គណបក្សប្រឆាំង​ក្រៅរដ្ឋាភិបាល​ចំនួន​៤ គឺ​ជាសិទ្ធិ​នយោបាយ​របស់គណបក្ស​ទាំងនោះ ​ក៏ប៉ុន្តែ​សម្ព័ន្ធភាព​គណបក្សទាំង​៤​នោះ មិនមានអ្វី​ជាការគំរាមកំហែង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុងកាន់​អំណាចទេ​។ ជាមួយគ្នានេះ ​គណបក្ស​ប្រជាជន​ក៏បាន​បើកទូលាយ ​និង​ផ្តល់ការ​គោរព​គ្នាទៅវិញ​ទៅមក​ដល់​គណបក្សក្រៅ​រដ្ឋាភិបាល​ចំនួន ​១៣​ផ្សេង​ទៀត ​ដែលបាន​ស្នើសុំ​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅថ្ងៃនេះ​ដែរ​។ សូមស្តាប់​កិច្ចសម្ភាស​ខ្លីរវាង ​ញឹម សុផល ​និង​លោក ​សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​៖

លោក សុខ ឥសាន
លោក សុខ ឥសាន © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ