អានតួអត្ថបទ

ភ្ជុំបិណ្ឌ​៖ ពលរដ្ឋជាង២ម៉ឺន៤ពាន់នាក់​ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ព្រឹកទី​២នៃថ្ងៃ​ដំណើរការ

សាលាក្រុងភ្នំពេញ​កំពុងដាក់ពង្រាយរថយន្តក្រុងសារធារណៈជាង៤០០គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត នៅតាមបណ្តាខេត្តនានា​ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី​១២-១៦​ ខែតុលា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ក្រៅតែពីអំពាវនាវកុំឱ្យតម្លើងតម្លៃដឹកជញ្ជូនក្នុងអំឡុង​ឱកាសបុណ្យជាតិនេះដែរ លោក ឃួង ស្រេង​ អភិបាលក្រុងភ្នំពេញ ឱ្យដឹងនៅថ្ងៃសុក្រនេះថា នៅថ្ងៃទី​២នៃដំណើរការសេវានេះ​ មានពលរដ្ឋជាង​២ម៉ឺន៤ពាន់​នាក់ បាន​ធ្វើដំណើរចេញពីភ្នំពេញទៅតាមបណ្តាខេត្ត តាមមធ្យោបាយធ្វើដំណើររបស់រដ្ឋនេះ។ លោក ឃួង ស្រេង បានធានាការពារបញ្ហាអសន្តិសុខ ដោយការដាក់កម្លាំង​យាមល្បាត អំឡុងពលរដ្ឋ​ចាកចេញទៅលេង​ស្រុកកំណើត។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ