អានតួអត្ថបទ

ប្រឆាំង​គ្រឿងញៀន​៖ ​នាយក​រដ្ឋមន្ត្រី​ថា​ទេសរដ្ឋមន្ត្រី​ដឹកនាំ​អត់​គ្រប់​គីឡូ​ទេ

នៅក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី​ក្នុង​ខេត្ត​កំពង់ស្ពឺ​នាថ្ងៃ​ចន្ទ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់ថា​រដ្ឋាភិបាល​សម្រេច​កែសម្រួល​ក្បាលម៉ាស៊ីន​ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដោយ​បញ្ហានេះ​ត្រូវដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​៤រូប​។ ​លោកថា​បញ្ហា​គ្រឿងញៀន ​ដែល​ការសម្រេច​ដំបូង​ដឹកនាំ​ដោយ​ទេសរដ្ឋមន្ត្រី​មួយរូប​គឺ​មិន​គ្រប់​គីឡូ​ទេ ​ក្នុងការ​កាត់បន្ថយ ​និង​លុបបំបាត់​ឲ្យ​អស់​គ្រឿងញៀន​ពី​កម្ពុជា​។ ​តាម​របាយការណ៍​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​រយៈពេល​០៨​ខែ ឆ្នាំ​២០២៣ សមត្ថកិច្ច​ធ្វើការបង្ក្រាប​បទល្មើសគ្រឿងញៀន​បាន​ចំនួនជាង​ ៥ ១០០ ​ករណី ឃាត់ខ្លួន​ជនល្មើស​ចំនួនជាង​ ១២ ០០០នាក់​ ចាប់យក​សារធាតុញៀន​បានចំនួនជាង​២ពាន់គីឡូក្រាម ​សារធាតុគីមី​ផ្សំជិត​១ពាន់​គីឡូក្រាម​ រួមនឹង​វត្ថុតាងពាក់ព័ន្ធ​មួយចំនួន​ទៀត។​ សូមស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​៖

ចាប់ឧក្រិដ្ឋជនគ្រឿងញៀន
ចាប់ឧក្រិដ្ឋជនគ្រឿងញៀន © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ