អានតួអត្ថបទ

លោកហ៊ុន ម៉ាណែត ប្រកាសធ្វើទំនើបកម្មកងទ័ព ប្រឈមនឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី

លោកហ៊ុន ម៉ាណែត បានប្រកាសធ្វើទំនើបកម្មកងទ័ព ដោយបញ្ជាក់ថាគ្មាននរណាអាចទាយបានថាភេរវកម្មនឹងមិនអាចកើតបាននៅទឹកដីកម្ពុជានោះទេ។ ការថ្លែងដូច្នេះ ធ្វើឡើងក្នុងខួបលើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោកនៅថ្ងៃសុក្រនេះ ដោយលើកឡើងថា កិច្ចការសំខាន់របស់កម្ពុជាបច្ចុប្បន្ននេះ គឺជាការទប់ទល់នឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី ដែលរួមមានការវាយប្រហារសន្តិសុខផ្នែកបច្ចេកវិទ្យា ភេរវកម្ម ឧក្រិដ្ឋកម្ម និងគ្រោះមហន្តរាយ។ ដោយឡែក ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ការហ្វឹកហ្វឺននិងគ្រឿងបំពាក់កងទ័ព​ គឺជាកិច្ចការទាំង៣ នៃការងារធ្វើទំនើបកម្មក្នុងវិស័យការពារជាតិនេះ។​

លោកហ៊ុន ម៉ាណែត ក្នុងពេលចូលរួមប្រារព្ធខួប២៨ឆ្នាំ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣
លោកហ៊ុន ម៉ាណែត ក្នុងពេលចូលរួមប្រារព្ធខួប២៨ឆ្នាំ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ