អានតួអត្ថបទ

លោក ស សុខា៖ អាជ្ញាធរនិងគជបត្រូវបំភ្លឺឧបាយកលរំខានការបោះឆ្នោតអសកលឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រាប់ឱ្យមន្ត្រីខ្លួនចាំបាច់ត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ក្នុងការបំភ្លឺឱ្យពលរដ្ឋយល់ពីឧបាយកលញុះញង់ប៉ុនប៉ងរំខានការបោះឆ្នោតអសកលឆ្នាំ២០២៤ខាងមុខ។ តាមលោករដ្ឋមន្ត្រី បញ្ហាអសន្តិសុខក្នុងសង្គមដែលមានដូចជាបទល្មើសចារកម្ម អំពើមនុស្សឃាត សកម្មភាពអនាធិបតេយ្យផ្សេងៗ អាចក្លាយជាកម្មវត្ថុចោទប្រកាន់និងរិះគន់ផ្នែកនយោបាយរបស់ក្រុមប្រឆាំងរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតជាតិនិងក្រោមជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីខ្លួន ត្រូវទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីធានាដល់បរិយាកាសបោះឆ្នោតអសកល ឬ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងនិងខណ្ឌ នៅឆ្នាំ២០២៤ខាងមុខ។
នៅក្នុងកិច្ចប្រជុំស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតជាតិនិងក្រោមជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីខ្លួន ត្រូវទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីធានាដល់បរិយាកាសបោះឆ្នោតអសកល ឬ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងនិងខណ្ឌ នៅឆ្នាំ២០២៤ខាងមុខ។ © ក្រសួងមហាផ្ទៃ
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតជាតិនិងក្រោមជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីខ្លួន ត្រូវទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីធានាដល់បរិយាកាសបោះឆ្នោតអសកល ឬ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងនិងខណ្ឌ នៅឆ្នាំ២០២៤ខាងមុខ។

តាមរយៈសំណេរនៅក្នុងទំព័រហ្វេសបុករបស់ក្រសួងមហាផ្ទៃចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា ទទួលស្គាល់ថា បញ្ហាអសន្តិសុខក្នុងសង្គមដែលរួមមាន បទល្មើសចារកម្ម អំពើមនុស្សឃាត អំពើហិង្សាក្នុងគ្រួសារនិងសង្គម ទំនាស់និងសកម្មភាពអនាធិបតេយ្យផ្សេងៗដែលជះឥទ្ធិពលដល់ចិត្តសាស្ត្រនិងជីវភាពសង្គមខ្មែរ នៅតែបន្តកើតឡើង។ លោក ស សុខា យល់ថា បញ្ហាអសន្តិសុខសង្គមទាំងនោះ អាចក្លាយជាកម្មវត្ថុនៃការចោទប្រកាន់អំពីការគំរាមកំហែងនិងការរិះគន់ផ្នែកនយោបាយពីសំណាក់ក្រុមប្រឆាំងនឹងរដ្ឋាភិបាល ដែលលោកហៅថាជាមជ្ឈដ្ឋានអគតិ។

ទន្ទឹមនឹងការបញ្ជាឱ្យយកចិត្តទុកដាក់ផ្តល់សេវាសន្តិសុខឱ្យបានល្អ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ក៏បានបញ្ជាឱ្យមន្ត្រីមានសមត្ថកិច្ចចាំបាច់ត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីអប់រំនិងបំភ្លឺឱ្យពលរដ្ឋបានយល់ពីឧបាយកលញុះញង់ប៉ុនប៉ងរំខានដល់ការបោះឆ្នោត។ 

តាមរយៈវិទ្យុបារាំង លោក គីមសួរ ភីរិទ្ធ បច្ចុប្បន្នជាសមាជិកគណបក្សឆន្ទៈខ្មែរ បញ្ជាក់ថា សម្រាប់ការបោះឆ្នោតអសកលខាងមុខ គណបក្សឆន្ទៈខ្មែរមានគម្រោងបញ្ចូលសារនយោបាយអំពីតែភារកិច្ចការងាររបស់ខ្លួនទៅតែក្នុងចំណោមអង្គបោះឆ្នោត  ពោលមិនមែនជាការយកបញ្ហាអសន្តិសុខសង្គមដើម្បីអុចអាលញុះញង់ក្នុងចេទនារំខានការបោះឆ្នោតនោះឡើយ។ ចំពោះលោក គីមសួរ ភីរិទ្ធ គណបក្សឆន្ទៈខ្មែរមានគោលការណ៍គោរពតាមការណែនាំ  និងច្បាប់ត្រឹមត្រូវ នៅក្នុងអំឡុងយុទ្ធនាការប្រកួតប្រជែងការបោះឆ្នោតអសកលនៅពេលខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ