អានតួអត្ថបទ

ការស្ទង់មតិ៖ការគាំទ្រសេវាហិរញ្ញប្បទានក្នុងស្រុកអាចបង្កើនពាណិជ្ជកម្មកម្ពុជាឡាវនិងវៀតណាម

ការប្រើសេវាគាំទ្រហិរញ្ញប្បទានក្នុងស្រុក អាចបង្កើនពាណិជ្ជកម្ម ក្នុងទំហំជាង៥៨ពាន់លានដុល្លារ ឬស្មើនឹង៩%ប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជាឡាវ និងវៀតណាម។ នេះបើតាមការស្ទង់មតិធនាគារក្នុងស្រុកនៅក្នុងប្រទេសទាំង៣ និងពាណិជ្ជកររាប់រយនាក់ក្នុងប្រទេសវៀតណាមរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)និងអង្គការពាណិជ្ជកម្មពិភពលោក(WTO)។

រូបភាពតំណាងការធ្វើពាណិជ្ជកម្ម
រូបភាពតំណាងការធ្វើពាណិជ្ជកម្ម AP
ផ្សាយពាណិជ្ជកម្ម

តាមការស្ទង់មតិដដែលនេះ ហិរញ្ញប្បទានក្នុងស្រុកត្រូវបានគេប្រើប្រាស់តិចតួចនៅឡើយ ក្នុងចំណោមប្រទេសទាំង៣។ ជាក់ស្តែងក្នុងឆ្នាំ២០២២ ធនាគារក្នុងស្រុកកម្ពុជា  និងឡាវ ផ្ដល់ការគាំទ្រសេវាមួយនេះទៅដល់ពាណិជ្ជករតែ១៨%ប៉ុណ្ណោះ ខណៈធនាគារក្នុងស្រុកវៀតណាមផ្ដល់ការគាំទ្រចំនួន២១%។

ហេតុផលសំខាន់ៗដែលធ្វើឲ្យពាណិជ្ជករងាកចេញពីការស្វែងរកហិរញ្ញប្បទានក្នុងស្រុក  រួមមានតម្រូវការទ្រព្យធានាខ្ពស់ និងរបៀបស្នើសុំស្មុគស្មាញជាដើម។

នាយកគ្រងគ្រងពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវមានការសម្របសម្រួលនិងការចូលរួមពីអ្នកបង្កើតគោលនយោបាយ ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជន ។ ទន្ទឹមនឹងនេះ ការលើកកម្ពស់ការយល់ដឹងរបស់ពាណិជ្ជករស្ដីពីរបៀបទទួលបានហិរញ្ញប្បទានពាណិជ្ជកម្ម ក៏មានសារៈសំខាន់ផងដែរ។

គួរបញ្ជាក់ថា សេវាហិរញ្ញប្បទានពាណិជ្ជកម្ម គឺជាការផ្ដល់សេវាមួយរបស់ធនាគារ ដើម្បីជួយគាំទ្រដល់ពាណិជ្ជករទាំងផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការឯកសារក្នុងការធ្វើពាណិជ្ជកម្ម នៅរាល់ដំណាក់កាលនៃសកម្មភាពនាំចេញនាំចូលទាំងអស់ ចាប់តាំងពីពេលចរចាកិច្ចសន្យារហូតដល់ពេលទទួលប្រាក់។

តាមសិក្សារួមគ្នារបស់IFC និងWTO ហិរញ្ញប្បទានពាណិជ្ជកម្មក្នុងស្រុកដែលមានតម្លៃសមរម្យ មិនត្រឹមតែបង្កើនលំហូរពាណិជ្ជកម្មប៉ុណ្ណោះទេ តែក៏ជួយបង្កើតការងារ កាត់បន្ថយភាពក្រីក្រ ធ្វើឲ្យប្រសើរឡើងនូវជីវភាពប្រជាជនផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ