អានតួអត្ថបទ
កម្ពុជា-នយោបាយ

គ.ជ.ប៖គណបក្សទាំង ៤ មិនថ្នាំងថ្នាក់ចំពោះលេខរៀងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ទី២៨ធ្នូ បានរៀបចំការចាប់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០២៤ខាងមុខ មានគណបក្សនយោបាយចូលរួមចំនួន៤។ ជាលទ្ធផលនៃការចាប់លេខរៀង គឺ គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១ គណបក្សឆន្ទៈខ្មែរ ដែលជាសម្ព័ន្ធភាពរបស់គណបក្សភ្លើងទៀន ទទួលបានលេខរៀងទី២ គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី៣ និងគណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងថ្មី ទទួលបានលេខរៀងទី៤។ លោក សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ដំណើរការនៃការចាប់លេខរៀងនេះ មិនមានបាតុភាពអ្វីកើតឡើង។ ទន្ទឹមនឹងនេះ​ តំណាងគណបក្សនយោបាយទាំង៤ ក៏បានឯកភាពចំពោះលេខរៀង ដែលគណបក្សរៀងៗខ្លួនទទួលបាន។

លទ្ធផលលេខរៀងគណបក្សនយោបាយទាំង៤ ដែលចូលរួលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២៤
លទ្ធផលលេខរៀងគណបក្សនយោបាយទាំង៤ ដែលចូលរួលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២៤ © គ.ជ.ប
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ