អានតួអត្ថបទ

លោកទាវ វណ្ណុល ថារដ្ឋាភិបាលដាក់កាំមេរ៉ាឃ្លាំមើលលោកនៅផ្ទះ តែក្រសួងមហាផ្ទៃថាមិនពិត

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។ នៅក្រុងតូក្យូ លោកបានប្រាប់លោក Akira Koike អគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុននិងជាសមាជិកសភាថា រដ្ឋាភិបាលកម្ពុជាបានដំឡើងកាម៉ារ៉ាឃ្លាំមើលនៅខាងមុខផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុនឈ្មោះ Shimbun Akahata នៅថ្ងៃអាទិត្យទី៤ កុម្ភៈ។ ជាការឆ្លើយតបវិញ លោក Akira Koike បានចាត់ទុកការលើកឡើងរបស់លោក ទាវ វណ្ណុល ថាជាការរំលោភសិទ្ធិមនុស្សធ្ងនធ្ងរដែលមិនគួរកើតមាននៅកម្ពុជា។

លោកទាវ វណ្ណុលថារដ្ឋាភិបាលដាក់កាំមេរ៉ាឃ្លាំមើលលោកនៅផ្ទះ តែក្រសួងមហាផ្ទៃថាមិនពិត
លោកទាវ វណ្ណុលថារដ្ឋាភិបាលដាក់កាំមេរ៉ាឃ្លាំមើលលោកនៅផ្ទះ តែក្រសួងមហាផ្ទៃថាមិនពិត © បក្សភ្លៀងទៀន
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានជួបលោក Akira Koike អគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុន និងជាសមាជិកសភាក្នុងថ្ងៃទី៣ កុម្ភៈ។ នៅក្នុងជំនួប លោកទាវ វណ្ណុល ប្រាប់លោក Akira Koike ពីការដែលរដ្ឋាភិបាលកម្ពុជាបានដំឡើងកាម៉ារ៉ាឃ្លាំមើលនៅខាងមុខផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះ មេបក្សភ្លើងទៀនក៏បានចោទរដ្ឋាភិបាលកម្ពុជាពីបទបានចាប់ឃុំខ្លួនមន្ត្រីបក្សប្រឆាំង និងពលរដ្ឋដែលរិះគន់រដ្ឋាភិបាលជាបន្តបន្ទាប់។

តាមការចុះផ្សាយរបស់កាសែតជប៉ុនឈ្មោះ Shimbun Akahata នៅថ្ងៃទី៤កុម្ភៈ អគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុននិងជាសមាជិកសភា បានប្រាប់មេបក្សប្រឆាំងនៅកម្ពុជាថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមិនគួរកើតមាននៅកម្ពុជាទេ។ ក្រៅពីនេះ សេរីភាពនៃការបញ្ចេញមតិ និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ នេះជាការបន្ថែមរបស់លោក Akira Koike។

ការលើកឡើងរបស់លោក ទាវ វណ្ណុល ប្រាប់លោក Akira Koike ត្រូវបានក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរង លោក ទូច សុខៈ ច្រានចោលនៅថ្ងៃទី៥កុម្ភៈនេះ។ តាមលោក ទូច សុខៈ បើពិតជាមានករណីលួចដំឡើងកាំមេរ៉ាឃ្លាំមើលលោក ទាវ វណ្ណុល នៅផ្ទះគាត់ពិតមែន នោះលោក ទាវ វណ្ណុល ប្រាកដជាប្រកាសផ្សព្វផ្សាយរឿងនេះផ្លូវការ ឬ ដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរបាត់ទៅហើយ។ ចំពោះលោក ទូច សុខៈ ការលើកឡើងដូចនេះរបស់លោក ទាវ វណ្ណុល គ្រាន់ជាការទាក់ទាញចំណាប់អារម្មណ៍ដើម្បីកេងចំណេញប្រយោជន៍នយោបាយតែប៉ុណ្ណោះ។

សូមជម្រាបថា ក្រៅពីជួបអគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុន និងជាសមាជិកសភា Akira Koike មេបក្សភ្លើងទៀនលោក ទាវ វណ្ណុលក៏បានតំណាងរាស្ត្រជប៉ុន អ្នកគាំទ្រ និងសារព័ត៌មានជាច្រើនក្នុងអំឡុងទស្សនកិច្ចនៅជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ