អានតួអត្ថបទ

អាកាសធាតុធ្លាក់មកនៅក្រោម៤០អង្សាចាប់ពីខែឧសភានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ស្ថានភាពធាតុអាកាសនៅកម្ពុជា ដែល​ក្តៅ​បំផុត ធ្លាក់មក​ត្រឹម​៣៩​អង្សា ចាប់ពីថ្ងៃទី៥ ដល់​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពី​កម្តៅបានកើនឡើង​ដល់ជាង៤០អង្សា​កាលពីខែមេសា។

អាកាសធាតុធ្លាក់មកនៅក្រោម៤០អង្សាចាប់ពីខែឧសភានេះ
អាកាសធាតុធ្លាក់មកនៅក្រោម៤០អង្សាចាប់ពីខែឧសភានេះ AP - Ariel Schalit
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងធនធានទឹក នៅថ្ងៃអាទិត្យនេះបានបញ្ជាក់ថា ការ​ធ្លាក់​កម្តៅ​មកវិញនេះ គឺដោយសារតែ​សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ និងកម្ពុជា រួមទាំងភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមា២៦អង្សា និងសីតុណ្ហភាពអតិបរមា៣៨អង្សា។ ជាមួយគ្នានេះ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

ចំណែក តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២៦អង្សា និងសីតុណ្ហភាពអតិបរមា៣៩អង្សា។ តំបន់ភាគឧត្តរ មានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងទិសឦសាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។

ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា២៥អង្សា និងសីតុណ្ហភាពអតិបរមា៣៦អង្សា។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០% គ្រាដែលរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។

សូមបញ្ជាក់ថា ទឹកភ្លៀង​ចាប់ផ្តើម​ធ្លាក់​បណ្តើរៗ​នៅតាម​តំបន់​មួយចំនួន​ចាប់ពី​ថ្ងៃទី​០៣​ ខែ​ឧសភា មកបន្ទាប់ពី​គ្មាន​ទឹកភ្លៀង​កក់ខែ​អស់រយៈពេល​៦ខែមកហើយ ​ខណៈ​រដូវវស្សា​នឹងឈាន​មកដល់​នៅ​សប្តាហ៍ទី​៤ នៃ​ខែ​ឧសភានេះ​។

 កាលពីខែមេសាថ្មីៗនេះ អាកាសធាតុនៅកម្ពុជាបានឡើង​កម្តៅ​រហូតដល់ជាង​៤០​អង្សា​ដែល​មិន​ធ្លាប់ជួបនៅតំបន់មួយចំនួន ពិសេសតំបន់​ខ្ពង់រាប។ ការកើនកម្តៅផែនដីនេះគឺបណ្តាល​មកពីបាតុភូតអែលនីណូ(El Nino)ដែលគ្របដណ្តប់៧០%លើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែចាប់ពីខែឧសភានេះទៅ បាតុភូតអែលនីណូ នឹងថយចុះមកនៅត្រឹម២០%​​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ