អានតួអត្ថបទ
បទយកការណ៍

សៀវភៅទស្សនវិជ្ជាសម្រាប់កុមារ៖ តើសុភមង្គល​គឺជាអ្វី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើអ្នកដឹងយ៉ាងដូចម្តេចថា អ្នកមានសុភមង្គល? តើយើងអាចរកឃើញសុភមង្គលដោយងាយស្រួលដែរឬទេ? តើលុយអាចផ្តល់សុភមង្គលដែរឬទេ? សំនួរទាំងនេះមាននៅក្នុងសៀវភៅទស្សនវិជ្ជាសម្រាប់កុមារ ដែលនិពន្ធឡើងដោយទស្សនវិទូបារាំង លោកអូស្ការ៍ ប្រឺណីហ្វែរ។ សៀវភៅទស្សនវិទូសម្រាប់កុមារ ដែលមានចំណងជើងថា តើ សុភមង្គលគឺជាអ្វី បោះពុម្ពដោយគ្រឹស្ថានបារាំង ណាតង់ Nathan ទើបត្រូវបានប្រែសម្រួល ជាភាសាខ្មែរ ដោយមនុស្ស២នាក់ គឺលោកស្រី Sarah Oliveira និងលោកវណ្ឌី រតនា។ បោះពុម្ពដោយសមាគមពន្លឺ សៀវភៅ ទស្សនវិជ្ជាសម្រាប់កុមារ មួយនេះ មានដាក់លក់ រួចហើយ នៅតាមបណ្ណាគារមួយចំនួន ក្នុងក្រុងភ្នំពេញ។ តើអ្វីទៅជាសុភមង្គល? តើកុមារកម្ពុជាអាចអានយល់បានសៀវភៅទស្សនវិជ្ជាមួយក្បាលនេះដែរឬទេ? 

សៀវភៅ​ទស្សនវិជ្ជាសម្រាប់កុមារ​ "តើសុភមង្គលគឺជាអ្វី" បោះពុម្ពផ្សាយ​ដោយ​រោងពុម្ព​បារាំង Nathan ត្រូវ​បាន​បកប្រែសម្រួល​ដោយ​សមាគមពន្លឺ
សៀវភៅ​ទស្សនវិជ្ជាសម្រាប់កុមារ​ "តើសុភមង្គលគឺជាអ្វី" បោះពុម្ពផ្សាយ​ដោយ​រោងពុម្ព​បារាំង Nathan ត្រូវ​បាន​បកប្រែសម្រួល​ដោយ​សមាគមពន្លឺ © Sarah Oliveira
ផ្សាយពាណិជ្ជកម្ម

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ