អានតួអត្ថបទ
បទយកការណ៍

ម៉េង ស្រីលីន៖ដល់ពេលដែលស្ត្រីបោះចោលគំនិតថា ជំនាញបច្ចេកវិទ្យារៀនបានតែបុរសទៀតទៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​លែង​កំណត់​ដោយ​ភេទ​ទៀត​ហើយ។ កញ្ញា ម៉េង ស្រីលីន បាន​ពួត​ដៃ​ជាមួយ​ក្រុម​ការងារ​ជា​បុរស​បង្កើត​បច្ចេកវិទ្យា​ក្នុង​ធ្វើ​កសិកម្ម​ក្រោម​ឈ្មោះ​ថា (Samrt Farm Assistance) ជា​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ ដែល​បញ្ជា​ពី​ទូរ​សព្ទ​ដៃ​។ បើ​តាម​កញ្ញា ម៉េង ស្រីលីន Samrt Farm Assistance បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្វែ​ការ​ធ្វើ​កសិកម្ម​បែប​បុរាណ​របស់​ពលរដ្ឋ មក​ធ្វើ​កសិកម្ម​បែប​ទំនើប​វិញ។ ប្រយោជន៍​នៃ​ការ​ធ្វើ​កសិកម្ម​បែប​ទំនើប​ ពលរដ្ឋ​នឹង​បាន​ដឹង​មុន​ពី​សំណើម​ដី សីតុណ្ហភាព ដើម្បី​ត្រៀម​ធ្វើ​កសិកម្ម។ នៅ​ចំពោះ​មុខ​ភាព​ជោគជ័យ​នេះ កញ្ញា ម៉េង ស្រីលីន លើក​ឡើង​ថា ល្មម​ដល់​ពេលស្ត្រី​មួយ​ចំនួន​បោះបង់​ចោល​គំនិត​ថា ជំនាញ​បច្ចេកវិទ្យា​រៀន​បាន​តែ​បុរស​ទៀត​ទៅ ខណៈ​ជំនាញ​នេះ​ខ្វះការ​ចូល​រួម​ពី​ស្ត្រី។   អ្វី​ទៅ​ជា​ការ​ធ្វើ​កសិកម្ម​ក្នុង​យុគ​សម័យ​បច្ចេក​វិទ្យា​ក្រោម​គំនិត​ផ្ដើម​របស់​ ម៉េង ស្រីលីន និង​មិត្ត​រួម​ក្រុម?

កញ្ញា ម៉េង ស្រីលីន ស្ថាបនិក Samrt Farm Assistance
កញ្ញា ម៉េង ស្រីលីន ស្ថាបនិក Samrt Farm Assistance © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ