អានតួអត្ថបទ
បទយកការណ៍

កញ្ញាហុក សុវណ្ណវត្តីមិនធ្វើការឱ្យគេ ព្រោះតែចង់បង្កើតអាជីវកម្មគំរូមួយសម្រាប់ក្មេងស្រីជំនាន់ក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅពេលនេះ ​ហេង សុខនី​ សូមណែនាំ​លោក​អ្នក​ឱ្យស្គាល់​កញ្ញា​ហុក សុវណ្ណវត្តី ​ស្ថាបនិក​សហគ្រិន​សង្គម​ Green Lady Cambodia​។ ​កញ្ញា ​ហុក សុវណ្ណវត្តី​ ស្ទើរតែ​មិនជឿសោះថា ​ការចេញមក​បង្កើត​អាជីវកម្ម​ក្រណាត់ស្រ្តី​នេះ ​ នឹងមាន​ការគាំទ្រ​ ខណៈ​ដែលស្រ្តី​ខ្មែរភាគច្រើន​មិនទាន់ដឹង​ពីផលប៉ះពាល់​សុខភាព​ពីការប្រើសំឡី​អនាម័យ​។​ យុវតី​រូបនេះ​មិនធ្វើការ​ឱ្យគេទេ ​ព្រោះចង់​បង្កើត​អាជីវកម្ម​គំរូមួយ​សម្រាប់​ក្មេងស្រីជំនាន់ក្រោយ​ ដោយនាង​យល់ឃើញថា ​ការធ្វើអាជីវកម្មគឺ​ មិនសំដៅ​ដល់ការ​រកប្រាក់ចំណូល​តែមួយមុខនោះទេ ​គឺដើម្បី​ចែករំលែក​បទពិសោធន៍​ ចំណេះដឹងថ្មី​ និងជួយដល់​ក្មេងស្រ្តី​នៅតាម​ទីជនបទ​ ឱ្យយល់ដឹង​ពីបញ្ហាសុខភាព​បន្តពូជ​។​ តើស្ថាបនិក​សហគ្រិន​សង្គម​ Green Lady Cambodia វ័យ ២៥ឆ្នាំរូបនេះ បានជួបប្រទះនូវរឿងរ៉ាវជីវិតបែបណាខ្លះ?

កញ្ញាហុក សុវណ្ណវត្តី ស្ថាបនិកសហគ្រិនសង្គម Green Lady Cambodia
កញ្ញាហុក សុវណ្ណវត្តី ស្ថាបនិកសហគ្រិនសង្គម Green Lady Cambodia © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ