កញ្ញាហុក សុវណ្ណវត្តីមិនធ្វើការឱ្យគេ ព្រោះតែចង់បង្កើតអាជីវកម្មគំរូមួយសម្រាប់ក្មេងស្រីជំនាន់ក្រោយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២២
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះ ហេង សុខនី សូមណែនាំលោកអ្នកឱ្យស្គាល់កញ្ញាហុក សុវណ្ណវត្តី ស្ថាបនិកសហគ្រិនសង្គម Green Lady Cambodia។ កញ្ញា ហុក សុវណ្ណវត្តី ស្ទើរតែមិនជឿសោះថា ការចេញមកបង្កើតអាជីវកម្មក្រណាត់ស្រ្តីនេះ នឹងមានការគាំទ្រ ខណៈដែលស្រ្តីខ្មែរភាគច្រើនមិនទាន់ដឹងពីផលប៉ះពាល់សុខភាពពីការប្រើសំឡីអនាម័យ។ យុវតីរូបនេះមិនធ្វើការឱ្យគេទេ ព្រោះចង់បង្កើតអាជីវកម្មគំរូមួយសម្រាប់ក្មេងស្រីជំនាន់ក្រោយ ដោយនាងយល់ឃើញថា ការធ្វើអាជីវកម្មគឺ មិនសំដៅដល់ការរកប្រាក់ចំណូលតែមួយមុខនោះទេ គឺដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹងថ្មី និងជួយដល់ក្មេងស្រ្តីនៅតាមទីជនបទ ឱ្យយល់ដឹងពីបញ្ហាសុខភាពបន្តពូជ។ តើស្ថាបនិកសហគ្រិនសង្គម Green Lady Cambodia វ័យ ២៥ឆ្នាំរូបនេះ បានជួបប្រទះនូវរឿងរ៉ាវជីវិតបែបណាខ្លះ?