អានតួអត្ថបទ
បទយកការណ៍

តុលាការ​ប៉ារីស​ជំនុំជម្រះនិស្សិតបារាំង​៥នាក់ ដែលបានសរសេរសារទ្វីតញុះញង់ឲ្យគេវាយធ្វើបាបជនជាតិចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការក្រុងប៉ារីស បានបើកសវនាការ កាលពី រសៀលថ្ងៃពុធ ទី ២៤ មីនា ដើម្បី ជំនុំជម្រះជាលើកទី ១ ជនជាប់ចោទ​៥នាក់ ដែលបានសរសេរសារនៅលើបណ្តាញ សង្គម អំពាវនាវឲ្យគេវាយធ្វើបាប ជនជាតិចិន រស់នៅប្រទេសបារាំង។ ជនជាប់ចោទទាំង៥ជា​និស្សិត​បារាំង ដែលនៅក្នុង​នោះ មាន​១នាក់ ជានិស្សិត​ច្បាប់​ឆ្នាំទី២ និង​ចង់ក្លាយ​ជា​ចៅក្រម ត្រូវ​បាន​ចោទប្រកាន់​ថា បាន​សរសេរ​សារទ្វីតញុះញង់​ឲ្យ​គេវាយធ្វើបាបជនជាតិ​ចិន អាស៊ី នៅបន្ទាប់ពី​រដ្ឋាភិបាល​បារាំង ប្រកាស​បិទខ្ទប់​ប្រទេស​ជាលើកទី ២​កាលពីថ្ងៃទី ២៨ តុលា ២០២០។ នៅថ្ងៃពុធ ទី​២៤ មីនា ប្រជាជនដើមកំណើតអាស៊ី ដែលមានតាំងពីជនជាតិចិន វៀតណាម កម្ពុជាបានធ្វើបាតុកម្ម នៅមិនឆ្ងាយប៉ុន្មានពីទីតាំងអគារ តុលាការប៉ារីស ដើម្បី បរិហារអំពើហិង្សា ការរើសអើង ទៅលើប្រជាជនដើមកំណើត អាស៊ី។ ពួកគេទាមទារឲ្យមានការដាក់ទោសធ្ងន់ផងដែរ លើអ្នកសរសេរសារស្អប់ញុះញង់ នោះបើទោះបីជាជនជាប់ចោទមិនបានប្រព្រឹត្តអំពើហិង្សាដោយផ្ទាល់ក្តី។ តុលាការនឹង​ប្រកាស​សាលក្រម​នៅថ្ងៃទី ២៦​ឧសភា ២០២១។

ប្រជាជន​ដើមកំណើត​អាស៊ី​ជួបជុំគ្នា​នៅក្បែរ​តុលាការ​ក្រុង​ប៉ារីស ជាទី ដែល​និស្សិត​បារាំង ៥រូប​ត្រូវ​តុលាការ​ជំនុំជម្រះ​ពីបទ​សរសេរ​សារទ្វីត ស្អប់​ញុះញង់​ឲ្យគេវាយធ្វើបាបជនជាតិ​អាស៊ី នៅប្រទេស​បារាំង។ សវនាការ​បើកធ្វើនៅថ្ងៃទី ២៤​មីនា ២០២១
ប្រជាជន​ដើមកំណើត​អាស៊ី​ជួបជុំគ្នា​នៅក្បែរ​តុលាការ​ក្រុង​ប៉ារីស ជាទី ដែល​និស្សិត​បារាំង ៥រូប​ត្រូវ​តុលាការ​ជំនុំជម្រះ​ពីបទ​សរសេរ​សារទ្វីត ស្អប់​ញុះញង់​ឲ្យគេវាយធ្វើបាបជនជាតិ​អាស៊ី នៅប្រទេស​បារាំង។ សវនាការ​បើកធ្វើនៅថ្ងៃទី ២៤​មីនា ២០២១ © Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ