អានតួអត្ថបទ
បទយកការណ៍

មាស សុខសោភា៖ ដើមឈើស្នេហ៍ជាបទចម្រៀងអន្ទងចិត្តអ្នកស្តាប់ឱ្យគិតពីធម្មជាតិ កុំកាប់បំផ្លាញព្រៃឈើ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅពេលនេះ ​ហេង សុខនី​ សូមបង្ហាញ​ជូនលោកអ្នក​ស្តាប់ពី​សកម្មភាព​អប់រំផ្សព្វផ្សាយ​ស្តីពីបរិស្ថាន​របស់តារា​ចម្រៀង​ល្បីមួយ១រូប​ គឺកញ្ញា ​មាស សុខសោភា​។​ ការចូលរួម​ក្នុងកិច្ចការពារ​បរិស្ថាន​របស់កញ្ញា​មាស សុខសោភា ​ក៏ព្រោះ​កញ្ញាចង់ឱ្យ​ប្រជាពលរដ្ឋ​ និងអ្នក​ពាក់ព័ន្ធទាំងអស់ ​គិតគូរ​ដល់បរិស្ថាន ​ការពារ​ធនធាន​ធម្មជាតិ​របស់យើង​។​  ក្នុងនោះ ​កញ្ញា ​មាស សុខសោភា ​ក៏បាន​បញ្ចូល​ខ្លឹមសារ​ស្រឡាញ់​ធម្មជាតិ​ តាមអត្ថន័យ​បទចម្រៀង​មនោសញ្ចេតនា​មួយរបស់កញ្ញា ​គឺបទ​ដើមឈើស្នេហ៍​។ ​ជាការបន្ថែម​ពីតារាចម្រៀង​ល្បីរូបនេះថា ​បរិស្ថាន​ធនធាន​ធម្មជាតិ ​គឺជាផ្ទះសម្បែង​របស់យើង​ទាំងអស់គ្នា​ ទោះនៅទីណា​ក៏អាចចូលរួម​ការពារ​បានដែរ​៕​

កញ្ញា មាស សុខសោភា តារាចម្រៀងល្បីមួយ១រូបប្រចាំប្រទេសកម្ពុជា
កញ្ញា មាស សុខសោភា តារាចម្រៀងល្បីមួយ១រូបប្រចាំប្រទេសកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ