អានតួអត្ថបទ
បទយកការណ៍

លោកសួរ វីរៈ៖ រកស៊ីមិនធ្លាប់បរាជ័យ ព្រោះតែមិនប្រថុយនឹងការខាតបង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​ពេល​នេះ ​ហេង ​សុខនី​ សូម​ណែនាំ​លោក​អ្នក​ស្តាប់​ឱ្យ​ស្គាល់​ លោក​សួរ វីរៈ​ អគ្គ​នាយក​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ​អេច​ ប្រេស​។ ​លោក​សួរ វីរៈ ​បាន​លើកឡើង​ថា​ ចាប់​តាំង​ពី​លោក​ចេញ​រកស៊ី​មក​ លោក​មិន​ធ្លាប់​បរាជ័យ​ក្នុង​មុខ​ជំនួញ​នោះទេ​។ ​មិន​បរាជ័យ​ព្រោះលោក​មិន​ប្រថុយ​នឹងកា​ររកស៊ី​ដែល​មិន​ច្បាស់​ ឬ​ធ្វើ​តែ​តាម​គេ​និយាយ​ឡើយ​។​ អគ្គ​នាយក​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​ វ័យ​ជិត​សែសិប​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា ​ការ​រកស៊ី​ត្រូវ​តែ​មាន​សំអាង​ច្បាស់​លាស់​ ហើយ​ជា​ឧទាហរណ៍​ស្រាប់​ មុន​នឹង​លោក​ចេញ​រកស៊ី​រថយន្ត​ដឹកភ្ញៀវ​ គឺ​លោក​មាន​ភ្ញៀវ​ទុក​ជាស្រេច​ទៅ​ហើយ​។ ​ការ​ត្រៀម​ផែន​ការ​អាជីវកម្ម​ដូចនេះ​ ព្រោះ​តែ​លោក​មាន​តែ​ទុន​ទុក​សម្រាប់​ការ​រកស៊ី​ និង​មិន​មាន​ប្រាក់​សម្រាប់​ខាត​បង់​នោះ​ឡើយ​។​ សូម​ស្តាប់​ដូចតទៅ​៖

លោកសួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេច ប្រេស
លោកសួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេច ប្រេស © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ