លោកសួរ វីរៈ៖ រកស៊ីមិនធ្លាប់បរាជ័យ ព្រោះតែមិនប្រថុយនឹងការខាតបង់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៩
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះ ហេង សុខនី សូមណែនាំលោកអ្នកស្តាប់ឱ្យស្គាល់ លោកសួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេច ប្រេស។ លោកសួរ វីរៈ បានលើកឡើងថា ចាប់តាំងពីលោកចេញរកស៊ីមក លោកមិនធ្លាប់បរាជ័យក្នុងមុខជំនួញនោះទេ។ មិនបរាជ័យព្រោះលោកមិនប្រថុយនឹងការរកស៊ីដែលមិនច្បាស់ ឬធ្វើតែតាមគេនិយាយឡើយ។ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ វ័យជិតសែសិបឆ្នាំរូបនេះបន្ថែមទៀតថា ការរកស៊ីត្រូវតែមានសំអាងច្បាស់លាស់ ហើយជាឧទាហរណ៍ស្រាប់ មុននឹងលោកចេញរកស៊ីរថយន្តដឹកភ្ញៀវ គឺលោកមានភ្ញៀវទុកជាស្រេចទៅហើយ។ ការត្រៀមផែនការអាជីវកម្មដូចនេះ ព្រោះតែលោកមានតែទុនទុកសម្រាប់ការរកស៊ី និងមិនមានប្រាក់សម្រាប់ខាតបង់នោះឡើយ។