បទយកការណ៍
បណ្ឌិត សួង ម៉ាលីណា៖«ខំរៀនធ្វើអី កូនស្រីវាមិនត្មេះទេ»គឺធ្វើឲ្យខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង តែខ្ញុំប្រែក្លាយពាក្យនេះទៅជាការខិតខំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៥
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់ បណ្ឌិត សួង ម៉ាលីណា គឺជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យគីមីឧស្សាហកម្ម និងជាអនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាតិចណូ។ អតីត សិស្សស្រីមកពីជនបទរូបនេះបានព្យាយាមរៀនសូត្រដល់ចប់ថ្នាក់បណ្ឌិតពីស្រុកបារាំង ក៏ព្រោះតែធ្លាប់ឭពាក្យរិះគន់មួយចំនួនតូចថា«ខំរៀនធ្វើអី កូនស្រីវាមិនត្មេះទេ។