លោកអ៊ួន បឋម ហៅសាយ៖ ជោគជ័យផ្តើមចេញពីអត្តចរិត វិន័យ ការដឹងគុណ និងភាពច្បាស់លាស់ក្នុងការងារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤០
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ ហេង សុខនី សូមបង្ហាញជូនលោកអ្នកស្តាប់ពីសកម្មភាពសប្បុរសធម៌របស់លោក អ៊ួន បឋម ហៅសាយ ដែលបានរត់ឆ្លងពីខេត្តមួយទៅខេត្តមួយ រយៈពេល៩៩ថ្ងៃ ដើម្បីរៃអង្គាសប្រាក់ជួយកុមារនៅមន្ទីរពេទ្យកុមារអង្គរ។ សាយ បានលើកឡើងថា លទ្ធផលដែលទទួលបានពីការរត់នេះ គឺល្អហួសការរំពឹងទុក ព្រោះត្រឹមតែរយៈពេល៩៧ថ្ងៃប៉ុណ្ណោះ ចំនួនថវិកាដែលទទួលបានគឺមានចំនួន៥០ម៉ឺនដុល្លារ លើសការគ្រោងជាងពាក់កណ្តាល។ ក្រៅតែពីធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាហើយ ថែមទាំងបាននាំមកនូវកិត្តយសតាមរយៈពានរង្វាន់សន្តិភាព YSP ប្រចាំឆ្នាំ២០២១ជូនប្រទេសកម្ពុជាទៀត។ សូមជម្រាបថា ពានរង្វាន់សន្តិភាព YSP ប្រចាំឆ្នាំ២០២១នេះ ជាពានរង្វាន់លំដាប់ពិភពលោកទី១ដែលទ្វីបអាស៊ីទទួលបាន នោះគឺប្រទេសកម្ពុជា។