អានតួអត្ថបទ
បទយកការណ៍

លោកអ៊ួន បឋម ហៅសាយ៖ ជោគជ័យផ្តើមចេញពីអត្តចរិត វិន័យ ការដឹងគុណ និងភាពច្បាស់លាស់ក្នុងការងារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃនេះ ​ហេង សុខនី​ សូមបង្ហាញ​ជូន​លោក​អ្នក​ស្តាប់​ពី​សកម្មភាព​សប្បុរសធម៌​របស់​លោក​ អ៊ួន បឋម ​ហៅសាយ​ ដែល​បាន​រត់​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ រយៈពេល​៩៩​ថ្ងៃ ​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ សាយ ​បាន​លើក​ឡើង​ថា​ លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​រត់​នេះ ​គឺ​ល្អ​ហួស​ការ​រំពឹង​ទុក​ ព្រោះ​ត្រឹម​តែ​រយៈពេល​៩៧​ថ្ងៃ​ប៉ុណ្ណោះ ​ចំនួន​ថវិកា​ដែល​ទទួល​បាន​គឺ​មាន​ចំនួន​៥០​ម៉ឺន​ដុល្លារ​ លើស​ការ​គ្រោង​ជាង​ពាក់​កណ្តាល​។ ក្រៅតែ​ពី​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ហើយ​ ថែម​ទាំង​បាន​នាំ​មក​នូវ​កិត្តយស​តាមរយៈ​ពាន​រង្វាន់​សន្តិភាព​ YSP ​ប្រចាំ​ឆ្នាំ​២០២១​ជូន​ប្រទេស​កម្ពុជា​ទៀត​។ សូម​ជម្រាប​ថា​ ពាន​រង្វាន់​សន្តិភាព​ YSP ​ប្រចាំ​ឆ្នាំ​២០២១​នេះ ​ជា​ពាន​រង្វាន់​លំដាប់​ពិភពលោក​ទី​១​ដែល​ទ្វីប​អាស៊ី​ទទួល​បាន​ នោះ​គឺ​ប្រទេស​កម្ពុជា​។

លោក អ៊ួន បឋម ហៅសាយ សិល្បៈករចម្រៀង​ឯករាជ្យមួយរូប
លោក អ៊ួន បឋម ហៅសាយ សិល្បៈករចម្រៀង​ឯករាជ្យមួយរូប © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ