អានតួអត្ថបទ
បទយកការណ៍

លោកស្រី ហេង អ៊ុយ បូពេជ្រ៖ បើទោះជាខ្ញុំស្ថិតក្នុងតំបន់ក្រហម តែអាចជួយជនជាតិបារាំងដែលជួបការលំបាកដោយសារជំងឺកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំងអន្តរជាតិRFI នៅពេលនេះ ​ ហេង សុខនី​ សូមណែនាំលោក​អ្នកឱ្យមក​ស្គាល់​ លោកស្រី ​ហេង អ៊ុយ បូពេជ្រ ​បម្រើការ​នៅស្ថានទូត​បារាំងប្រចាំ​នៅកម្ពុជា​ ទទួលបន្ទុក​ពិសេស​ផ្តល់ជំនួយ​ដល់ជនជាតិ​បារាំង ​ដែលជួបការលំបាក​ដោយសារ​ជំងឺកូវីដ១៩​។​ លោកស្រី ​ហេង អ៊ុយ បូពេជ្រ ​បានថ្លែងថា​ ការជួយ​ដល់ជនជាតិ​បារាំង​ ដែលជួបការលំបាក​ដោយសារ​ជំងឺ​កូវីដ១៩​ មិនមែនជាការងារ​ងាយស្រួលឡើយ ​គឺចាំបាច់​ត្រូវមាន​ការអត់ធន់​ ព្យាយាម ​ព្រោះមានករណី​ដោយឡែកៗ​ច្រើនខុសពីគ្នា​ និងត្រូវការដោះស្រាយ​បន្ទាន់ផង​ ខណៈដែលលោកស្រី​ក៏កំពុងស្ថិតក្នុង​តំបន់បិទខ្ទប់​ពណ៌ក្រហម​ និងមានកូនតូច​ក្នុងបន្ទុក​ទៀតនោះ​។

លោកស្រី ហេង អ៊ុយ បូពេជ្រ បម្រើការនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា ទទួលបន្ទុកពិសេសផ្តល់ជំនួយដល់ជនជាតិបារាំង ដែលជួបការលំបាកដោយសារជំងឺកូវីដ១៩
លោកស្រី ហេង អ៊ុយ បូពេជ្រ បម្រើការនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា ទទួលបន្ទុកពិសេសផ្តល់ជំនួយដល់ជនជាតិបារាំង ដែលជួបការលំបាកដោយសារជំងឺកូវីដ១៩ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ