អានតួអត្ថបទ
បទយកការណ៍

ម្ចាស់ភោជនីយដ្ឋាន​​អាច​ដកដង្ហើមមកវិញ នៅក្រោយរដ្ឋាភិបាល​ប្រកាសបើកប្រទេសឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​បារាំង ជីវិតរស់នៅ​របស់​ប្រជាជន​ចាប់ស្រស់ថ្លា រីករាយឡើងវិញ មួយកម្រិត ចាប់តាំង​ពី​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ភោជនីយដ្ឋាន ចាប់បើកទទួលភ្ញៀវឡើងវិញ ចាប់តាំង​ពីថ្ងៃទី ១៩ ឧសភា។ ទោះបី​ជាអាច​បើក​ទទួលភ្ញៀវ​បានតែ ៥០% ដោយសារ​តែ វិធានការសុខភាព​អនាម័យ នៅក្នុង​កាលៈទេសៈ កូវីដ ប៉ុន្តែ ម្ចាស់​ភោជនីយដ្ឋាន​ទាំងឡាយ ដែលក្នុង​នោះ​មានផងដែរ លោក​Tomy Gousset (អាន តូមី ហ្គូសេ) បាន​បូជា​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី ទទួលស្វាគម​អតិថិជនឡើងវិញ បន្ទាប់ពីបាន​បិទទ្វារ អស់ ៦ខែ។ លោក​តូមី ហ្គូសេ​ជា​ជនជាតិ​បារាំង ដើមកំណើតខ្មែរ ដែល​មាន​ភោជនីយដ្ឋាន ចំនួន ៣ ក្នុងទីក្រុង​ប៉ារីស។ ឈាង បុប្ផា បាន​ចុះ​ទៅយក​បទយកការណ៍ នៅ​ភោជនីយដ្ឋាន Tomy&Co ក្នុងសង្កាត់ទី​៨​ក្បែរ អគារ តួអេហ្វែល កណ្តាលក្រុង​ប៉ារីស។ 

លោកតូមី ហ្គូសេ Tomy Gousset, មេចុងភៅ​ចំណាន ទទួលស្គាល់​ដោយ le guide Michelin សម្រាប់​ភោជនីយដ្ឋាន​របស់លោក ឈ្មោះ Tomy & Co នៅទីក្រុង​ប៉ារីស
លោកតូមី ហ្គូសេ Tomy Gousset, មេចុងភៅ​ចំណាន ទទួលស្គាល់​ដោយ le guide Michelin សម្រាប់​ភោជនីយដ្ឋាន​របស់លោក ឈ្មោះ Tomy & Co នៅទីក្រុង​ប៉ារីស © Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ