អានតួអត្ថបទ
បទយកការណ៍

លោក លី ពិសិដ្ឋ៖ ការតស៊ូដោយអំណត់ ជម្នះភាពលំបាក ជាជោគជ័យរបស់ខ្ញុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅពេលនេះ ហេង សុខនី សូមណែនាំ​លោក​អ្នកស្តាប់មក​ស្គាល់លោក​លី ពិសិដ្ឋ ​ជាស្ថាបនិកខ្មែរ-បារាំង​ ច្នៃគ្រឿង​អលង្ការ​ ដែលមានឈ្មោះថា​សួននៃក្តីប្រាថ្នា ​(Garden of desire)​នៅក្នុងទឹកដីអង្គរ​ ខេត្តសៀមរាប​។ ​លោក លី ពិសិដ្ឋ​បានថ្លែងថា ​ការឌីហ្សាញ​គ្រឿងអលង្ការ​ដែលបង្កប់ពី​គុណតម្លៃ​របស់អ្នកប្រើប្រាស់​ និងរំលឹក​ពីរឿងរ៉ាវនានា​ ដែលពាក់ព័ន្ធ​នឹងជីវិត​ពួកគេ ​គឺចាំបាច់ណាស់​ត្រូវមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ចេញពី​ការស្រឡាញ់ ​ដោយមិនធ្វើតាម​គេ ឬចម្លង​ពីគេឡើយ។​ សម្រាប់លោក​ លី ពិសិដ្ឋ​គ្មានឡើយពាក្យថា​លំបាក​ គឺមានតែ​ការខិតខំ​តស៊ូ​ឆ្លងឱ្យផុតនូវ​ការលំបាកទាំងនោះ ​ទម្រាំនឹងទទួលបាន​ការទទួលស្គាល់​ស្នាដៃ​ពីទីផ្សារជាតិ​ និងអន្តរជាតិ​ ជាពិសេស​អ្នកដែលមានចិត្ត​ស្រឡាញ់​ចូលចិត្ត​ផ្នែកសិល្បៈ​ឌីហ្សាញ​ ស្ថាបត្យកម្ម​ តន្ត្រី ​និងធម្មជាតិ​៕

លី ពិសិដ្ឋ ជាស្ថាបនិកខ្មែរ-បារាំង ដែលច្នៃគ្រឿងអលង្ការ
លី ពិសិដ្ឋ ជាស្ថាបនិកខ្មែរ-បារាំង ដែលច្នៃគ្រឿងអលង្ការ © សហការី
ផ្សាយពាណិជ្ជកម្ម
គ្រឿងអល្លង្ការដែលច្នៃដោយលោក លី ពិសិដ្ឋ
គ្រឿងអល្លង្ការដែលច្នៃដោយលោក លី ពិសិដ្ឋ © សហការី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ