អានតួអត្ថបទ
បទយកការណ៍

អ្នកស្រី ស្តើង ភារ៉ុង៖ គំនាបសង្គមខ្មែរមិនអាចរារាំងដល់ការសិក្សាថ្នាក់ខ្ពស់របស់មនុស្សស្រីនោះទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាទីជីវិត​ជោគជ័យ​របស់វិទ្យុបារាំង​អន្តរជាតិ ​Rfi ​នាពេលនេះ ​អោ ស្រីពេជ្រ ​សូមនាំលោកអ្នក​ឲ្យស្គាល់​អ្នកស្រី​ ស្តើង ភារ៉ុង​ ប្រធានក្រុមប្រឹក្សាភិបាល​របស់អង្គការ ​វីឌូកម្ពុជា​ និងសហស្ថាបនិក​នៃក្រុមរួបរួម​នៃយុវជន​កម្ពុជា​។​ អ្នកស្រី ​ក៏ជាអ្នកគ្រប់គ្រង​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​ពលរដ្ឋ​ និងយុវជន​ក្នុងភាព​ជាអ្នកដឹកនាំរ​បស់អង្គការ​តម្លាភាព​កម្ពុជាផងដែរ​។​ នៅក្នុងសង្គមមួយ​ដែលមាន​ប្រពៃណី​តឹងរ៉ឹង​ចំពោះមនុស្សស្រី​ ទម្រាំអាចសម្រេច​បាននូវសមទ្ធិផល​ខាងលើ ​កូនស្រីមកពីគ្រួសារ​ក្រីក្រ ​ក្នុង​តំបន់ដាច់ស្រយាល​រូបនេះ ​ត្រូវឆ្លងកាត់ព្យុះភ្លៀង​ជាច្រើន ​ក្នុងនោះក៏ជួបផងដែរ​ ​ពាក្យ​បន្ទុច​បង្អាក់ថា ​ក្មេងស្រីរស់នៅ​ឆ្ងាយផ្ទះ​នឹង​ក្លាយជាស្រីមិនល្អ​។ ​យ៉ាងណាមិញ​ អ្នកស្រី ស្តើង ​ភារ៉ុង ​ចង់​ឃើញ​សង្គមខ្មែរបើកចិត្ត​ឲ្យកាន់តែទូលាយ​ចំពោះ​កូនស្រី។

អ្នកស្រី ស្តើង ភារ៉ុង ប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការ វីឌូកម្ពុជា និងសហស្ថាបនិកនៃក្រុមរួបរួមនៃយុវជនកម្ពុជា
អ្នកស្រី ស្តើង ភារ៉ុង ប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការ វីឌូកម្ពុជា និងសហស្ថាបនិកនៃក្រុមរួបរួមនៃយុវជនកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ