អានតួអត្ថបទ
បទយកការណ៍

កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ នឹងប្រព្រឹត្តឡើងជាលក្ខណៈតាមប្រព័ន្ធអនឡាញវិញក្នុងឆ្នាំនេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅមិនដល់​២ខែទៀតនោះទេ​ កម្មវិធីរត់​ដើម្បី​សប្បុរសធម៌​ជាមួយសាយ ​នឹងត្រឡប់មក​បង្ហាញវត្តមាន​ឡើងវិញ។​ ប៉ុន្តែវត្តមាន​របស់កម្មវិធី​រត់ដើម្បី​សប្បុរសធម៌​ជាមួយសាយ​នឹងមិនប្រព្រឹត្ត​ឡើងជាលក្ខណៈ​ជួបជុំដូចឆ្នាំ​មុននោះទេ។​ គឺ​កម្មវិធីបានសម្រេច​ធ្វើតាមរយៈ​ប្រព័ន្ធ​អនឡាញវិញ​ នោះគឺកម្មវិធីរត់​ជាមួយសាយ​តាមប្រព័ន្ធអនឡាញ​ឆ្នាំ២០២១​។ ​បន្ថែមពីនេះ​ការរ​ត់តាមអនឡាញ​របស់កម្មវិធី​រត់ជាមួយសាយ​Virtual Run2021​នេះអនុញ្ញាត​ឱ្យសាធាណជន​ទាំងអស់​ចូលរួមដើរ ឬរត់​ ជាមួយសាយ​ ពីទីកន្លែងណា​ក៏បានតាម​តែការពេញចិត្ត ​ហើយរយៈពេលរត់​ និងរយៈចម្ងាយរត់​នឹងកត់ត្រា​ដោយកម្មវិធី​ទូរសព្ទ​។​ ជាក់ស្តែង ​គោលបំណង​នៃកម្មវិធី​ក្នុងឆ្នាំនេះ ​នឹងរៃអង្គាស​ថវិកាជួយដល់​អង្គការ​តូចៗ​ចំនួន៣​ដែលធ្វើ​ប្រតិបត្តិលើ​កុមារ​កម្ពុជា​។

សកម្មភាពនៃការរត់របស់សាយកាលពីពេលកន្លងទៅ
សកម្មភាពនៃការរត់របស់សាយកាលពីពេលកន្លងទៅ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ