អានតួអត្ថបទ
បទយកការណ៍

នាង កាវិច សមិទ្ធិករ​ខ្មែរ​ដំបូងគេ នៅមហោស្រពភាពយន្ត អ៊ីតាលី Venice

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាមោទនភាព​ធំធេង សម្រាប់​សសមិទ្ធិករ​ភាពយន្ត​នាង កាវិច ម្ចាស់ដឹកនាំរឿង ប៊ូឌីង ស ដែលត្រូវ​បាន​ជ្រើសរើស សម្រាប់​ការប្រកួតប្រជែង ដណ្តើមរង្វាន់ នៅក្នុង​មហោស្រពភាពយន្ត ក្រុង​Venice លើកទី ៧៨ នៅ​ប្រទេស​អ៊ីតាលី។ មោទនភាព ផងដែរ សម្រាប់​ប្រជាជន​ខ្មែរ ព្រោះថា នាង កាវិច ជាសមិទ្ធិករ ខ្មែរ​ទី១ ដែល​បាន​នាំយក ខ្សែភាពយន្ត​ទៅប្រកួតប្រជែង​ក្នុងមហោស្រពអន្តរជាតិ ក្រុង Venice។ ឈាង បុប្ផា បាន​សម្ភាសន៍ ម្ចាស់រឿង ប៊ូឌីង ស លោក នាង កាវិច ដែល​បាន​ចូលរួម​ផ្ទាល់ ក្នុង​ការចាក់បញ្ចាំង​ខ្សែភាពយន្ត នៅក្នុង​មហោស្រព Venice កាលពីថ្ងៃ​អង្គារ ទី ៧ កញ្ញា។ ខ្សែភាពយន្ត ប៊ូឌីង ស ដែលផលិតឡើងដោយ​ផលិតកម្ម Anti Archive នៅទីក្រុង​ភ្នំពេញ និង​ត្រូវ​ទទួល​ចែកចាយ​អន្តរជាតិ ដោយ​ក្រុមហ៊ុន Les Films du Losange International នឹង​ត្រូវចាក់បញ្ចាំង នៅប្រទេស​បារាំង នៅថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០២១។

នាង កាវិច សមិទ្ធិករខ្មែរ (ពាក់អាវពណ៌ខៀវ) ជាម្ចាស់ខ្សែភាពយន្ត​រឿង ប៊ូឌីង ស ដែលត្រូវបានជ្រើសរើស​សម្រាប់ការប្រកួតប្រជែង ​ក្នុង​មហោស្រពភាពយន្ត Venice ប្រទេស​អ៊ីតាលី នៅថ្ងៃទី ៧ កញ្ញា ២០២១
នាង កាវិច សមិទ្ធិករខ្មែរ (ពាក់អាវពណ៌ខៀវ) ជាម្ចាស់ខ្សែភាពយន្ត​រឿង ប៊ូឌីង ស ដែលត្រូវបានជ្រើសរើស​សម្រាប់ការប្រកួតប្រជែង ​ក្នុង​មហោស្រពភាពយន្ត Venice ប្រទេស​អ៊ីតាលី នៅថ្ងៃទី ៧ កញ្ញា ២០២១ © Les Films du Losange International
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ