អានតួអត្ថបទ
បទយកការណ៍

ការប្រែប្រួលអាកាសធាតុ៖កំពុងជះឥទ្ធិលដល់ការធ្វើស្រូវរបស់កសិករ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​នៅ​ក្នុង​ពិភពលោក​កំពុង​ត្រៀម​ខ្លួន​រៀបចំ​សន្និសីទ​អាកាសធាតុCOP26 ចាប់​ពី​ថ្ងៃ​ទី​៣១តុលា នៅ​តំបន់​អេកូស ប្រទេស​អង់គ្លេស។ នៅ​ក្នុង​សន្និសីទ​នោះ គេ​គ្រោង​ពិនិត្យ​និង​កំណត់​កម្មវត្ថុ​ថ្មី​បន្ថែមទៀត ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​កំដៅ​ផែនដី។ ស្ថិត​នៅ​ក្នុង​បរិបទ​នេះ​ដែរ នៅ​កម្ពុជា​កសិករ​ប្រុស​ស្រីមួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​លើក​ឡើង​ថា ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​ស្រែ​ធ្វើ​ស្រូវ​របស់​ពួក​គេ​ដោយ​សារ​ឆ្នាំ​នេះ​មេឃ​មិន​ភ្លៀង ឬ​ភ្លៀង​ដែរ​តែ​មិន​ចំ​ពេល​ត្រូវ​ការ។ នៅ​ពេល​ដែល​មេឃ​មិន​ប្រណី​ដី​ប្រែ​ជា​ប្រេះ​ក្រហែង ស្មៅ​ត្រូវ​ដុះ​ជំនួស​ស្រូវ កង្វះ​ស្បៀង​ក៏​លេច​ជា​រូបរាង​បណ្ដើរៗ នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

ភាពក្រៀមក្រហែងនៃវាលស្រែដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ
ភាពក្រៀមក្រហែងនៃវាលស្រែដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ