អានតួអត្ថបទ
បទយកការណ៍

លោក គឹម គុណវឌ្ឍន៍ ៖ ការអធិប្បាយនៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់គឺជាអាវុធមុខពីរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង៣០ឆ្នាំ​នៅក្នុងអាជីព​ជាអ្នកធ្វើ​អធិប្បាយ​លើកញ្ចក់​ទូរទ្សសន៍​ជាតិកម្ពុជា​ហៅកាត់ទ.ទ.ក​ លោក គឹម គុណវឌ្ឍន៍​ ដែលបច្ចុប្បន្ន​ជារដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​លើកឡើងថា ​បទអធិប្បាយ​នៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់ទម្រង់​គឺជាអាវុធ​មុខពីរ​។ ជាមួយនឹង​ភាពរហ័សរហួន ​បទអធិប្បាយ​ច្បាស់ៗ​ លើកដាក់សំឡេងប​ត់បែន ​តាមកាលៈទេសៈ ​មហាជន​តែងឮ​សំឡេងលោក ​ក្នុងព្រឹត្តការណ៍​បុណ្យជាតិ​ធំៗជាពិសេស​ពិធីអុំទូក​។ ​សម្រាប់​អ្នកអធិប្បាយ​ជើងចាស់រូបនេះ ​គ្រប់បុគ្គល​ជាអ្នកអធិប្បាយ​មិនថា ​ជាអ្នករាយការណ៍​តាមអនឡាញ ​កញ្ចក់ទូរទស្សន៍​ វិទ្យុ ពិធីក-រពិធីការិនី ​ត្រូវបើកចិត្ត​ទូលាយទទួល​យកមតិ​រិះគន់​ពីសំណាក់​អ្នកមើល ​និងអ្នកអាន​របស់ខ្លួន​។ ​ចាំបាច់ជាងនេះ​ទៀតបង្កើន​ការយល់ដឹង​បន្ថែម​ទាក់ទងការប្រើប្រាស់​ភាសាសង្ឃ ​និងពាក្យពេចន៍​របស់​រាជវង្ស​ជាដើម​។

លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន
លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ