អានតួអត្ថបទ
បទយកការណ៍

ខួប៨០ឆ្នាំ AFD ផ្តោតលើភាពស្មើគ្នារវាងប្រុសស្រីខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រសូត្រ​នៅ​ឆ្នាំ​១៩៤១ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ បាន​ប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន ពីម្សិលមិញនេះ នៅ​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ ដែល​មានរដ្ឋ​មន្ត្រី រដ្ឋលេខាធិការ អ្ន​កមុខអ្នក​ការ និងសាធារណជន សាសន៍​បារាំង-ខ្មែរ​ ​​​ជាច្រើននាក់​​ បាន​ចូលរួម​​។ ក្រោយប្រទេស​កម្ពុជា​​ងើបដើរចេញ​ពីភ្នក់ភ្លើង​សង្គ្រាម និង​ផ្តើម​បើកទំព័រ​សន្តិភាព​​, ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ដែល​ហៅកាត់ជាបារាំងថា AFD បាន​បង្កើត​គម្រោង​​អភិវឌ្ឍ​ស្រុក​ខ្មែរ ជិត​៣០ឆ្នាំមក​​ហើយ គឺ​តាំងពី​ឆ្នាំ​១៩៩៣។ សព្វថ្ងៃ​នេះ  ​គម្រោងអភិវឌ្ឍ​​ប្រមាណ​៣០របស់AFD កំពុង​ដំណើរ​ការនៅកម្ពុជា។​​ក្នុងឱកាស​​ខួប​៨០ឆ្នាំ​របស់​ខ្លួន អង្គការ​បារាំង​ខាងអភិវឌ្ឍ​មួយ​នេះ បាន​ជ្រើស​រើស​រឿង«​ភាពស្មើគ្នា​រវាងប្រុស​ស្រី» មកធ្វើ​ជា​ប្រធានបទសំខាន់​។ ​

ហ្វីយ៉ា ជាងគំនូរឈរនៅមុខស្នាដៃររបស់ខ្លួនដែលដាក់តាំងពិរពរណ៏នៅស្ថានទូតបារាំង
ហ្វីយ៉ា ជាងគំនូរឈរនៅមុខស្នាដៃររបស់ខ្លួនដែលដាក់តាំងពិរពរណ៏នៅស្ថានទូតបារាំង © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ