អានតួអត្ថបទ
បទយកការណ៍

ទោះជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាវើល​ដ៍​រក្សា​ជំហរ​មិន​រំសាយ​កូដកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​​កាស៊ី​ណូ​ណា​ហ្គាវើលដ៍​ នៅ​តែ​បន្ត​តាន​តឹង​ឡើង​ បើ​ទោះ​បី​ជា​​​​មានការ​​អំពាវនាវ​អោយ​ចូល​តុ​ចរចារ​​ ​ទូទាត់​ប្រាក់​បញ្ចប់​​ការងារ​ត្រឹមត្រូវ​ក្តី​។​ តាន​តឹង​ឡើង ​ព្រោះ​កូដកម្ម​តវ៉ា​នេះ ​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​​ជាង ​២០​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រធាន​សហជីព​ដែរ​។ កូដករ​ ជា​បុគ្គលិក​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ អះអាង​ថា ​ពួកគេ​មិន​ទទួលយក​ប្រាក់ទូទាត់​​បញ្ចប់​ការងារ​ ​រំសាយ​បាតុកម្ម​ដាច់​ខាត​ បើ​ទោះ​ពួកគេ​កំពុង​ជួបវិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​។ ចំណែក​ឯ អ្នក​ដែលនៅ​មាន​ឈ្មោះ​ជា​បុគ្គលិក​ក្រុមហ៊ុន​តែ​ចេញ​មក​តវ៉ា​ដែរ​នោះ ​បាន​អះអាង​ថា​ ពួកគេ​ក៏​លែង​ខ្វល់​ពី​ការ​បាត់​បង់​ការងារ​នៅ​ក្រុមហ៊ុន​ល្បែង​នេះ​ដែរ​។​ សម្រាប់​ក្រុម​កូដករ​ វិវាទ​ការងារ​នេះ​អាច​ដោះ​ស្រាយ​ទៅ​បាន​ដរាប​ណា ​មានការ​​ដោះ​លែង​ប្រធាន​សហជីព​ខ្លួន​មក​វិញ​៕ 

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កំពុងធ្វើកូដកម្ម
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កំពុងធ្វើកូដកម្ម © FB/សង់ត្រាល់
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ