អានតួអត្ថបទ
បទយកការណ៍

កូដករណាហ្គាវើលដ៍ម្នាក់៖ជាង១០០ថ្ងៃក្នុងជំរឹងដែកខ្ញុំជួបរឿងរ៉ាវច្រើនដែលខ្សែជីវិតខាងក្រៅមិនធ្លាប់ជួបសោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង១០០ថ្ងៃជាប់នៅក្នុងជំរឹងដែក អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាស្ត្រីម្នាក់ក្នុងណោម៨នាក់ដែលទើបដោះលែងថ្មីៗនេះរៀបរាប់ថា រឿងរ៉ាវជាច្រើនបានកើតមាននៅក្នុងពន្ធនាគារ ហើយរឿងរ៉ាវទាំងនោះរូបគេមិនធ្លាប់ជួបប្រទះសោះឡើយសម្រាប់ខ្សែជីវិតរស់នៅខាងក្រៅពន្ធនាគារ។ រឿងរ៉ាវទាំងនោះមានដូចជាៈ បង្ខំចិត្តដេកគរលើគ្នាប្រៀបដូចគេរៀបត្រីឆ្អើ កង្វះបន្ទប់ទឹកស្អាតប្រើប្រាស់ អាហារគ្មានជីវជាតិ រួមនឹងការចំណាយខ្ពស់ជាដើម។ ជាងមួយសប្ដាហ៍ក្រោយការដោះលែង កាលពីថ្ងៃទី១៥ខែមីនា ស្ត្រីរូបនេះត្រឡប់មកថែទាំគ្រូសារវិញបន្ទាប់ពី សេដ្ឋកិច្ចក្នុងគ្រួសារបានរងផលប៉ះពាល់យ៉ាងដំណំព្រោះបង្គោលសេដ្ឋកិច្ចបានជាប់ឃុំ។ 

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាប់នៅក្នុងជំរឹងដែក (រូបតំណាង)
អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាប់នៅក្នុងជំរឹងដែក (រូបតំណាង) © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ