អានតួអត្ថបទ
បទយកការណ៍

ក្រោយសង្រ្គាមខ្មែរក្រហម ប្រជាជនខ្មែរ​នៅអ៊ុយក្រែន​ត្រូវឆ្លងកាត់សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី​នៅអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាមអ៊ុយក្រែនបានបង្ហាញសាជាថ្មីពីលំហូរជនភៀសខ្លួនមកក្នុងតំបន់អឺរ៉ុបខាងលិច។ តាមអង្គការសហប្រជាជាតិ មនុស្សជាង១០លាននាក់រត់ចាកចោលផ្ទះសម្បែង ដែលក្នុងនោះ ជាង ៣លាននាក់បានធ្វើដំណើរចេញពីអ៊ុយក្រែន ដើម្បីគេចចេញពីការវាយប្រហារគ្រាប់ផ្លោង គ្រាប់មីស៊ីលរបស់កងទ័ពរុស្ស៊ី។ ដោយសារតែមិនអាចទ្រាំទ្រនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ប្រជាជនខ្មែររស់នៅប្រទេសអ៊ុយក្រែន ប៉ុន្មានគ្រួសារបាន សម្រេចចិត្តរត់គេចយ៉ាងប្រថុចញ៉ុចចេញពីសង្រ្គាម ដើម្បីមកជ្រកកោនបណ្តោះអាសន្ន នៅប្រទេសបារាំង។ គ្រួសារខ្មែរបីគ្រួសារបានមកដល់ខេត្តបឺហ្សង់សុង ភាគខាងកើតបារាំង និងបានទទួលការរាក់ទាក់ពីប្រជាជនខ្មែរនៅទីនោះ។ ឈាង បុប្ផាបានជួបសម្ភាសន៍តាមទូរស័ព្ទ ជាមួយលោកណុស ផាន់ណារ៉ា ប្រជាជនខ្មែររស់នៅខេត្តបឺហ្សង់សុង ដែលបានទទួលគ្រួសារខ្មែរមកពីប្រទេសអ៊ុយក្រែន។ 

បុរសម្នាក់​នៅទីក្រុង​ម៉ារីយូប៉ូល​ដែលរងការបំផ្លាញខ្ទេចខ្ទី​ដោយសារ​ការវាយប្រហារ​ដ៏សន្ធឹក​របស់​កងទ័ព​រុស្ស៊ី
បុរសម្នាក់​នៅទីក្រុង​ម៉ារីយូប៉ូល​ដែលរងការបំផ្លាញខ្ទេចខ្ទី​ដោយសារ​ការវាយប្រហារ​ដ៏សន្ធឹក​របស់​កងទ័ព​រុស្ស៊ី © AP Photo/Evgeniy Maloletka
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ