អានតួអត្ថបទ
បទយកការណ៍

កៀកថ្ងៃចូលឆ្នាំ៖និស្សិតខ្មែរនៅក្រៅប្រទេសកាន់តែមានអារម្មណ៍នឹកស្រុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​បាំង​តែ​៤​ថ្ងៃ​ទៀត​ទេ​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ចូល​មក​ដល់។ ចូល​ឆ្នាំ​ ឆ្នាំ​នេះ​ពលរដ្ឋ​ខ្មែរ​នឹង​ប្រារព្ធ​ពិធីនេះ​ឲ្យ​អធិកអធម​ទៅ​តាម​គ្រួសារ ភូមិ​ឋាន​នានា ក្រោយ​អាក​ខាន​ប្រារព្ធ​ពីរ​ឆ្នាំ។ ជាក់ស្ដែង ទីកន្លែងខ្លះ ក្នុងក្រុង ក្រៅ​ក្រុង និង​តាម​បណ្ដា​ស្រុក​ភូមិ​ស្រុក បាន​រៀបចំ​តាំង​លម្អ​តុបតែង​ផ្កាផ្ញី​ជាមួយ​នឹង​ពាក្យ​ស្លោកសួស្ដី​ឆ្នាំថ្មី​យ៉ាង​ស្អេក​ស្កះ។  សម្រាប់​នៅ​ទីជនបទ​វិញ​គេ​រៀបចំ​រួច​ជា​ស្រេច​កន្លែង​ប្រគុំតន្ត្រី​សម័យ​បុរាណនិង​ទីធ្លា​លេង​ល្បែង​ប្រជាប្រិយ​ជាដើម។ ទិដ្ឋភាព​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋខ្មែរ​និង​និស្សិត​ខ្មែរ​មួយ​ចំនួន​រស់​នៅ​ក្រៅ​ប្រទេស​នឹក​រលឹក​ស្រុក​កំណើត​ពន់​ពេក។  និស្សិតខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក រុស្ស៊ី កូរ៉េ ជាដើម ក៏​ចង់​ឃើញ​ស្ថាន​ទូត​ខ្មែរ​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឲ្យ​ពួក​គេ​ចូល​រួម​លេង​កំសាន្ត​បន្ថយ​អារម្មណ៍​នឹក​ស្រុក។ 

រូបនិស្សិត
រូបនិស្សិត © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ