អានតួអត្ថបទ
បទយកការណ៍

អតីតជើងឯកប្រណាំងកង់ទស្សវត្ស៦០ លោក យី យុង សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍ដល់យុវជនជំនាន់ក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីតកីឡាករជើងឯកប្រណាំងកង់នាទស្សវត្សឆ្នាំ១៩៦០ លោក យី យុង បានបង្ហាញអារម្មណ៍សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍បង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយដែលស្រឡាញ់វិស័យកីឡាផ្នែកប្រណាំងកង់។​ នៅក្នុងវ័យ៨១ឆ្នាំ លោក យី យុង បានអះអាងថា  លោកគ្មានឱកាសព្រោះឱកាសមិនត្រូវបានគេផ្ដល់ឲ្យ គួបផ្សំបញ្ហាសុខភាពដែលបន្សល់ទុកកាលពីអតីតកាល។​ អាជីពរបស់លោកត្រូវបានកប់ទុកចោលតាំងពីឆ្នាំ១៩៧៥ដល់បច្ចុប្បន្ន។ បច្ចុបន្នលោកត្រឹមអង្គុយចង់ស្រមៃក្លាយជាគ្រូបង្វឹក តែការពិតនៅឆ្ងាយដោយសារជើងធ្លាប់តែធាក់កង់ ប្រែជាធាក់លែងបាន ដើរក៏លែងរួចចុងក្រោយនៃជីវិតបានអង្គុយនៅមួយកន្លែង។

លោក យី យុង អតីតកីឡាករជើងឯកប្រណាំងកង់នាទស្សវត្សឆ្នាំ១៩៦០
លោក យី យុង អតីតកីឡាករជើងឯកប្រណាំងកង់នាទស្សវត្សឆ្នាំ១៩៦០ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ