អានតួអត្ថបទ
បទយកការណ៍

លោកស្រី សូ ហ្វារីណាចង់ឱ្យមានស្ត្រីជាអ្នកដឹកនាំប្រឆាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅកម្ពុជាកាន់តែច្រើនឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុបារាំងអន្តរជាតិនាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាងមកស្គាល់​លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា។ ទម្រាំមា​ន​ថ្ងៃនេះ លោកស្រី សូ ហ្វារីណា ដែលជាជនជាតិចាមបានហែលឆ្លង​ឧបសគ្គ​ជាច្រើន ជាពិសេសការលះបង់ទាំងកម្លាំងកាយចិត្តដើម្បីបំពេញការងារ ដោយផ្តើមចេញពីបុគ្គលិកស្ម័គ្រចិត្ត​។ ចំពោះលោកស្រី ​ហ្វារីណា ការស្វែងរកភាពជោគជ័យគឺងាយជាងការរក្សាភាពជោគជ័យ។ ស្ត្រីឆ្នើមរូបនេះចង់ឱ្យមាន​​​​ស្ត្រីជាអ្នកដឹកនាំកាន់តែច្រើនថែមទៀត ​ដើម្បីរួមចំណែក​​​ការពារនិង​ប្រឆាំង​​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅកម្ពុជា។

លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា
លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ