អានតួអត្ថបទ
បទយកការណ៍

អ្នក​គាំទ្រ​មក​ពី​បក្ស​ផ្សេង​គ្នា​ចង់​បាន​គោល​បំណង​រួម​ដូចគ្នា​គឺ​ការ​ផ្ដល់​ជូន​សេវា​សាធារណៈ​ល្អ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុទ្ធនា​ការ​ឃោសនា​ការ​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឈានដល់ថ្ងៃទី៨ហើយ គិតមកដល់ថ្ងៃទី២៩ឧសភានេះ។ ថ្ងៃនេះ អេង គីមហុង អ្នកយកព័ត៌មានរបស់យើងបានហុចក្បាលមេក្រូទៅឲ្យអ្នកគាំទ្រមួយចំនួនដើម្បីឲ្យពួកគេបង្ហាញចំណាប់អារម្មណ៍ស្រឡាញ់ពេញចិត្តគណបក្សនយោបាយដែលខ្លួនកំពុងចូលរួមឃោសនាទាំងយប់ទាំងថ្ងៃ។ ត្បិតថា ក្ដីស្រឡាញ់ខុសគ្នា ការយល់ឃើញផ្ទុយគ្នា  តែជំហរដូចគ្នាមួយត្រូវបានរំលេចឡើងនោះគឺពួកគេចង់បានមេភូមិ មេឃុំ ចៅសង្កាត់ ដែលជាភ្នែកជាច្រមុះរបស់ពលរដ្ឋនៅថ្នាក់មូលដ្ឋានបំរើសេវាសាធារណៈឲ្យល្អ។ បើតាមអ្នកគាំទ្រទង្វើរបស់តួអង្គអ្នកបំរើរាស្ត្រនៅថ្នាក់មូលដ្ឋានជះឥទ្ធិពលដល់លទ្ធផលឆ្នោតថ្នាក់ជាតិ  ប្រសិនបើការបំរើសេវាសាធារណៈប្រព្រឹត្តទៅមិនបានល្អ។  សូមស្ដាប់បទយកការណ៍របស់អេង គីមហុង ដូចទៅ៖

គណបក្សប្រជាជនកម្ពុជា(ខាងឆ្វេង) គណបក្សភ្លើងទៀន(កណ្តាល) គណបក្សប្រជាធិបតេយ្យកម្ពុជា(ខាងស្តាំ)
គណបក្សប្រជាជនកម្ពុជា(ខាងឆ្វេង) គណបក្សភ្លើងទៀន(កណ្តាល) គណបក្សប្រជាធិបតេយ្យកម្ពុជា(ខាងស្តាំ) © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ