អានតួអត្ថបទ
បទយកការណ៍

ប្ដូររបៀបគិតជីវិតរុងរឿង៖នាំយកក្ដីស្រមៃរបស់លោកអ្នកអានទៅឲ្យកា​ន់តែឆ្ងាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាពជោគជ័យរបស់បុគ្គលម្នាក់ត្រូវបានលាតត្រដាងនៅក្នុងសៀវភៅមួយក្បាលក្រោមចំណងជើងថា ប្ដូររបៀបគិត ជីវិតរុងរឿង។ សៀវភៅនេះមានកម្រាស២០៦ទំព័រ ទើបសម្ពោធចេញផ្សាយកាលពីថ្ងៃពុធទី១៣កក្កដាថ្មីៗនេះ។ «ប្ដូររបៀបគិត ជីវិតរុងរឿង» សហអ្នកនិពន្ធទាំងខ្មែរ និងបារាំងបានយកតួអង្គ លោក ឃីម សុខហេង មកបរិយាយ។ លោក ឃីម សុខហេង ត្រូវបានអ្នកនិពន្ធមើលឃើញថា មានឈ្មោះបោះសំឡេងនៅក្នុងសង្គមបច្ចុប្បន្ន​ បន្ទាប់ពីខ្សែជី​វិតរបស់លោកស្គាល់ភាពលំបាកកាលពីកុមារភាពក្រោយកម្ពុជាទើបបិទបញ្ចប់សង្គ្រាមខ្មែរក្រហម។ សហអ្នកនិពន្ធបាននិយាយថា ប្ដូររបៀបគិត ជីវិតរុងរឿង ជាសៀវភៅដំបូងគេនៅកម្ពុជាដែលគ្រោងបកប្រែជាច្រើនភាសាដូចជាៈបារាំង អង់គ្លេស ចិន ជាដើម។ តាមរយៈបទយកការណ៍របស់ អេង គឹមហុង នៅរាត្រីនេះ នឹងសង្ខេបជូនអ្នកស្ដាប់អំពីសៀវភៅ«ប្ដូររបៀបគិត ជីវិតរុងរឿង»ដោយលាយបញ្ចូលចំណាប់អារម្មណ៍របស់តួអង្គលោក ឃីម សុខហេង មកជាមួយដែរ។

កម្រងសៀវភៅស្នាដៃរបស់លោកគ្រូ ឃីម សុខហេង មានឈ្មោះថា ប្តូររបៀបគិត ជីវិតរុងរឿង
កម្រងសៀវភៅស្នាដៃរបស់លោកគ្រូ ឃីម សុខហេង មានឈ្មោះថា ប្តូររបៀបគិត ជីវិតរុងរឿង © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ