អានតួអត្ថបទ
បទយកការណ៍

ព្រឹត្តិការណ៍សត្វសុនខ រំពឹងប្តូរផ្នត់គំនិតបរិភោគសាច់សុនខមកជាការផ្តល់ក្តីស្រលាញ់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍សម្រាប់សត្វសុនខ ឬសត្វឆ្កែដំបូង​គេ​​នៅកម្ពុជា កំពុងប្រព្រឹត្តិឡើងនៅក្នុងបរិបទនៃការចាប់​ទាក់ និងសម្លាប់សត្វសុនខមក​ធ្វើជា​អាហារ ហាក់មានការ​កើនឡើងគួរឱ្យកត់សម្គាល់។ «ព្រឹត្តិការណ៍បង្វឹកសត្វ​សុនខ​​លំដាប់ថ្នាក់​អន្តរជាតិ និងពិពណ៌​សត្វចិញ្ចឹម»​ ដែលធ្វើឡើងរយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃ​ទី១៨កក្កដានេះតទៅ ​សង្ឃឹមថានឹង​អាចផ្លាស់ប្តូរការគិតខ្លះ​រប​ស់ពលរដ្ឋមួយចំនួន ​ឱ្យ​បញ្ឈប់ការបរិភោគសាច់សុនខ​ ហើយ​ងាក​មក​​ផ្តល់ក្តីអាណិត​ស្រលាញ់​ឱ្យ​វាជំនួស​​​​វិញ។  ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានកម្មវីធី​បង្វឹកសត្វសុនខរបស់​​ស្ថាប័ន​រដ្ឋ ប៉ូលិសជាដើម ដោយ​អ្នកជំនាញបង្វឹកសុនខពិសេស ​ជាតិនិងអន្តរជាតិ​​។

ព្រឹត្តិការណ៍បង្វឹកសត្វសុនខលំដាប់ថ្នាក់អន្តរជាតិ និងពិពណ៌សត្វចិញ្ចឹម
ព្រឹត្តិការណ៍បង្វឹកសត្វសុនខលំដាប់ថ្នាក់អន្តរជាតិ និងពិពណ៌សត្វចិញ្ចឹម © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ