អានតួអត្ថបទ
បទយកការណ៍

១០ឆ្នាំក្រោយការសោយទិវង្គត៖ពលរដ្ឋនៅតែចង់ចាំវិរៈភាព ព្រះបរមរតនកោដ្ឋ ទាមទារឯករាជ្យពីបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខួប​១០ឆ្នាំ​នៃ​ការ​សោយទិវង្គត ​ព្រះបរមរតនកោដ្ឋ​ នៅ​ថ្ងៃទី១៥​ខែតុលា​ឆ្នាំ២០២២​នេះ ​ពលរដ្ឋ​មួយ​ចំនួន​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ដល់​មុខ​ព្រះបរមរូបសំណាក់ ​ដែល​មាន​ទីតាំង​ជិត​វិមាន​ឯករាជ្យ ​ដោយ​លំឱន​កាយ​ថ្វាយ​បង្គំ ​សំពះ​ដល់​ដី។ ​ពលរដ្ឋ​ទាំង​នោះ​បាន​និយាយ​ថា ​លំឱន​កាយ​សំពះ​ដល់​ដី​មិន​អាច​ស្មើ​នឹង​គុណ​តម្លៃ​របស់​ព្រះអង្គ​ឡើយ ​ ហើយ​ការ​លះបង់​របស់​ព្រះបរមរតនកោដ្ឋ​ដែល​ពួក​គេ​មិន​អាច​បំភ្លេច​បាន​គឺ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​ក្នុង​ឆ្នាំ១៩៥៣។ ​បន្ថែម​លើ​នេះ​ពលរដ្ឋ​ក៏​បាន​រំឮក​អារម្មណ៍​តក់ស្លុត​ពេល​ដឹង​ថា ​ព្រះអង្គ​សោយទិវង្គត់ ​កាល​ពី១០ឆ្នាំ​មុន​ដោយ​ចាត់​ទុក​ថា ​ដើម​ឈើ​ធំ​បាក់​មែក​លែង​មាន​ម្លប់​ជ្រក។ ​

ការគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ខួប១០ឆ្នាំនៃការសោយទិវង្គត
ការគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ខួប១០ឆ្នាំនៃការសោយទិវង្គត © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ