អានតួអត្ថបទ
បទយកការណ៍

លោក ចាប ចៀន៖ «ខំរៀន ខំធ្វើការ ខំសម្រួលខ្លួន ជាកត្តាធ្វើឱ្យចូលចុះគ្រប់ជំនាន់»

ចុះផ្សាយ​នៅ​ថ្ងៃ៖

 នៅក្នុងនាទីជីវិតជោគជ័យ របស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ សួង សុខភារី សូ​មនាំលោក​អ្នក​នាងឱ្យបានស្គាល់ពីដំណើរជីវិត​របស់លោក​ អ៊ុក សុវណ្ណារិទ្ធ ដែល​មហាជន​ជាច្រើន​ស្គាល់ថា ​ «ចាប ចៀន» តារា​កំប្លែងមិនចេះរីកស្ងួតច្រើនសម័យ​កាល។ ផ្តើម​ចេញពីអ្នក​ជំនាញផ្នែក​សិល្បៈសៀក លោកចាប ចៀន មានស្នាដៃជាច្រើន រហូត​ទទួលបាន​គ្រឿងឥស្សរយស និង​ព្រះ​រាជ្យ​ក្រឹ​ត​ពី សម្តេច​ព្រះមហាវីរក្សត្រ  ព្រះបរមរតនកោដ្ឋ នរោត្តម សម្តេច សីហនុ។ ហើយ​លោក​ក៏ទទួល​បានការកោតសរសើរពីលោក​ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា និង​ធ្លាប់​​ទទួល​មេដាយមាស និង​លិខិត​សរសើរ ពី​អង្គការ​ជាតិ អន្តរជាតិមួយចំនួន​ដែរ។ មិនត្រឹម​តែប៉ុណ្ណោះ លោក ចាប ចៀន អាច​រក្សាកេរ្តិ៍ឈ្មោះ​ច្រើន​ជំនាន់​តាំងពីទស្សវត្សន៍ ៨០ រហូត​មក​ដល់​សព្វថ្ងៃ។ ទាំងនេះ ព្រោះលោកចាប ចៀន ​បានប្រកាន់​ខ្ជាប់​តាមគន្លង សច្ចៈ ខន្តី និងកត្តញូ បូករួម​នឹងកត្តា​ ៣ទៀត គឺការ​ខិតខំរៀនបន្ថែម ខិតខំធ្វើការ និង​ខិតខំសម្របខ្លួន។

លោក អ៊ុក សុវណ្ណារិទ្ធ ដែលមហាជនជាច្រើនស្គាល់ថា  «ចាប ចៀន» តារាកំប្លែងមិនចេះរីកស្ងួតច្រើនសម័យកាល។
លោក អ៊ុក សុវណ្ណារិទ្ធ ដែលមហាជនជាច្រើនស្គាល់ថា «ចាប ចៀន» តារាកំប្លែងមិនចេះរីកស្ងួតច្រើនសម័យកាល។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ