អានតួអត្ថបទ
បទយកការណ៍

ឆាយ បូរ៉ា៖ផលិតករត្រូវប្រុងប្រយ័ត្នព្រោះមនុស្សមើលមកយើងក្នុងផ្លូវពីរដោយគោរពនិងស្អប់ខ្ពើម

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​កំពុង​រៀបចំ​មហាស្រព​ជាតិ​ភាពយន្ត​ខ្លី​លើក​ទី៣​ចាប់​ពី​ថ្ងៃ​ទី១៦-២០​ខែធ្នូ​ឆ្នាំ២០២២​ ក្រោម​ប្រធា​នបទ«ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហ៊ាន​ឆ្ពោះ​ទៅ​ភាពយន្ត​ខ្នាតវែង»។​  ក្នុង​នោះ​កម្មវិធី​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រយៈ​ពេល​៤ថ្ងៃ​នេះ​ដូច​ជាៈ​  ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្លី ​សិក្ខា​ដោយ​មាន​ការ​ចូល​រួម​ពី​ផលិតករ​ល្បីៗ​នៅ​កម្ពុជា​ និង​ការ​ប្រកាស​ពានរង្វាន់​សម្រាប់​បេក្ខជន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ភាពយន្ត​ខ្លី។​  លោក​ ឆាយ បូរ៉ា​ ជា​ផលិតករ​ភាពយន្ត​ និង​ជា​គណៈ​មេប្រយោគ​ផ្ដល់​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ភាពយន្ត​ខ្លី​បាន​បង្ហាញ​ខ្លួន​ នៅ​ថ្ងៃ​បើក​មហាស្រព​ជាតិ​ភាពយន្ត​ខ្លី​នៅ​ល្ងាច​ថ្ងៃទី១៦​ខែធ្នូ​ម្សិល​មិញ។​  លោក​បាន​ផ្ដល់​កិច្ច​សម្ភាស​ដល់​អ្នកកាសែត​មុន​ឈានជើង​ចូល​សាល​ភាពយន្ត​នៃ​សាល​សន្និសីទ​ចតុមុខ​អំពី​គុណ​តម្លៃ​ភាពយន្ត​ខ្មែរ​ដែល​ បង្ហាញ​ពី​គុណធម៌​អ្នក​ដឹក​នាំ​រឿង។​  អ្នក​ដឹកនាំ​រឿង​បើ​តាម​ លោក​ឆាយ បូរ៉ា ​ត្រូវ​តោង​ប្រុងប្រយ័ត្ន​ព្រោះ​ថា ​ អ្នក​ទស្សនា​មើល​មក​យើង​ក្នុង​រូបភាព​ពីរ​ មើល​ដោយ​ក្ដី​គោរព​ និង​មើល​ដោយ​ភាព​ស្អប់ខ្ពើម។​  

លោក​ ឆាយ បូរ៉ា​ ជា​ផលិតករ​ភាពយន្ត
លោក​ ឆាយ បូរ៉ា​ ជា​ផលិតករ​ភាពយន្ត © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ