អានតួអត្ថបទ
បទយកការណ៍

លោក​ ស៊ឹម វិបុល៖​ ស្ថានភាព​សង្គម​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្តូរគោលដៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទីជីវិតជោគជ័យនៅពេលនេះ អ៊ឹង ប៊ុនថន សូម​បង្ហាញពី​ប្រវត្តិ​តស៊ូ​រៀន​សូត្រ​របស់​លោក ស៊ឹម វិបុល ជាសាស្ត្រាចារ្យ និងអ្នក​ប្រឹក្សាយោបល់។ ជាកូនកសិករក្រី​ក្រ​នៅ​ខេត្តកំពង់​ស្ពឺ លោក​បាន​រៀនចប់​បរិញ្ញាបត្រចំនួន៣ជំនាញ និងអនុបណ្ឌិតច្បាប់មួយទៀត។ បោះ​បង់​ចោល​ គ្រូបង្រៀន​រដ្ឋ ដោយ​សារតែ​ចង់​ធ្វើ​ការងារ​ផ្នែក​សង្គម ចុង​ក្រោយ​លោក វិបុល វិល​ទៅ​រកអាជីពជា​សាស្ត្រាចារ្យ​វិញ បន្ទាប់ពីប្រឡូកក្នុងការងារអង្គការ​ក្រៅរដ្ឋាភិបាលជិត៣០​ឆ្នាំ។ តែ​បំណងរបស់គាត់គឺ​បង្កើត​មូលនិធិជួយក្មេង​ៗ​ដែលគ្មានលទ្ធភាព​ឲ្យ​បន្តការសិក្សា។ 

លោក ស៊ឹម វិបុល ជាសាស្ត្រាចារ្យ និងអ្នកប្រឹក្សាយោបល់
លោក ស៊ឹម វិបុល ជាសាស្ត្រាចារ្យ និងអ្នកប្រឹក្សាយោបល់ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ