អានតួអត្ថបទ
បទយកការណ៍

លោក​ សោម សម្បត្តិ៖ «ដកបទពិសោធន៍​ពីកន្លែងធ្វើការឱ្យ​បានច្រើន​ ទើប​អាចបញ្ចៀស​បរាជ័យ ​ពេលក្លាយជាសហគ្រិន»

ចុះផ្សាយ​នៅ​ថ្ងៃ៖

 នៅក្នុង​នាទីជីវិតជោគជ័យ​របស់វិទ្យុយើងនៅពេលនេះ សួង សុខភារី សូម​ណែនាំលោកអ្នក​នាងឱ្យ​បានស្គាល់ពីដំណើរនៃភាពជោគជ័យ​របស់​លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំលាបពណ៌ជាតិ Cam-Paint។ លោក​ សោម សម្បត្តិ បាន​ក្លាយជាអ្នក​ជំនួញ​ដ៏ជោគជ័យ​ម្នាក់ ទាំងដែលលោក​អាចរៀន​បានត្រឹម​ថ្នាក់ទី ៦ និង​មិន​មាន​​សញ្ញាបត្រខ្ពង់ខ្ពស់ផង។ ទាំងនេះ ក៏ព្រោះតែលោក​ បាន​ខិតខំប្រឹងប្រែងក្រេបជញ្ជក់​យក​ចំណេះដឹង និងបទពិសោធន៍ ក្នុងអំឡុងពេលលោក​ធ្វើការឱ្យ​ក្រុមហ៊ុនឯកជន ក្នុងផ្នែក​លក់ និងទីផ្សារ។ សម្រាប់លោក​សម្បត្តិ កន្លែងធ្វើការ ប្រៀបដូចជា   សាលារៀន ដែលបង់​ប្រាក់ខែឱ្យយើង ហើយផ្តល់ចំណេះដឹងឱ្យ​ទៀត​។​

លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំលាបពណ៌ជាតិ Cam-Paint
លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំលាបពណ៌ជាតិ Cam-Paint © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ