អានតួអត្ថបទ
បទយកការណ៍

លោក​សំបូរ​ មាណ្ណារ៉ា​៖​ ដោយ​សារ​តែ​ក្លិន​ទំពាំង​ជ្រក់ ​ខ្មែរ​ក្រហម​នាំ​ខ្ញុំ​ទៅ​សម្លាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅថ្ងៃ​នេះ​ អ៊ឹង​ ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក​ សំបូរ​ មាណ្ណារ៉ា​ សាស្ត្រ​ចារ្យ​ប្រវត្តិ​សាស្ត្រ​។​ លោក​រួច​ផុត​ពី​ការ​ប៉ុន​ប៉ង​សម្លាប់​ជា​ច្រើន​ដង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។​ អ្វី​ដែល​លោក​ចង​ចាំ​មិន​ភ្លេច​នោះ​គឺ​គ្រា​ដែល​មនុស្ស​៥​នាក់​រួម​ទាំង​លោក​ត្រូវ​បាន​គេ ​ចង​ដៃ​ទៅ​ក្រោយ ​ឲ្យ​​អង្គុយ​មុខ​រណ្តៅ​ដី​ដែល​លោក​ជីក​រួច​ដើម្បី​វាយ​សម្លាប់​ចោល​ព្រោះ​តែ​លួច​កាច់​ទំពាំង​ធ្វើជ្រក់​។​ គ្រា​នោះ ​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​វាយ​នឹង​ត្បូង​ចប​ទម្លាក់​ចូល​រណ្តៅដី​។​ តែ​ដោយសារ​ទឹក​ដោះ​ម្តាយ​ថ្លៃ​លោក​និង​មនុស្ស​៣​នាក់​ទៀត​បាន​រួច​ជីវិត​។​ 

លោក សំបូរ មាណ្ណារ៉ា សាស្ត្រចារ្យប្រវត្តិសាស្ត្រ
លោក សំបូរ មាណ្ណារ៉ា សាស្ត្រចារ្យប្រវត្តិសាស្ត្រ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ