អានតួអត្ថបទ
បទយកការណ៍

រឿងសម្ដែងដោយលោកស្រី ឌីសា វ៉េត នឹងចាក់បញ្ចាំងក្នុងមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី ឌី សាវ៉េត តារាសម្ដែងជើងចាស់បានលេចមុខនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នៅថ្ងៃទី២៤ឧសភាម្សិលមិញ នៅសណ្ឋាគារRosewood។ វត្តមានលោកស្រីដើម្បីចូលរួមរំលឹកស្នាដៃនិងរំលឹកដល់ លោក ហួយ គឹង ជាចាងហ្វាងនៃផលិតកម្មសុវណ្ណគីរីភាពយន្តដ៏ល្បីល្បាញនៅទសវត្សឆ្នាំ១៩៦០-១៩៧០។ ផលិតកម្មរបស់ លោក ហួយ គឹង កាលពីជំនាន់នោះបានអញ្ជើញ លោកស្រី ឌី សាវ៉េត ដើរតួសម្ដែងក្នុងរឿង«ធីតាសក់ពស់ឬនាងព្រាយសក់ពស់ នាងចំប៉ាថោង និងក្រៃថោងក្រពើឆារ៉ាវ៉ាន់។ រឿងទាំងបីនេះក៏នឹងត្រៀមចាក់បញ្ចាំង ក្នុងមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ក្នុងចំណោមភាពយន្តសរុប១៤៤ដែលនឹងចាប់ពីថ្ងៃទី៣០-០៤មិថុនា។ គេអាចស្វែងរកម៉ោងទស្សនាតាមទំព័រហ្វេសបុក Cambodia International Film Festival(CIFF)។  ងាកមកតួស្រី លោកស្រី ឌី សាវ៉េត ឯណេះវិញបញ្ជាក់ថា ក្នុងចំណោមរឿងទាំងបីនិងរឿងដទៃផ្សេងទៀត លោកស្រីស្រឡាញ់និងពេញចិត្តរឿង សម្ដែងជាមួយពស់និងក្រពើ ព្រោះតែការសម្ដែងជាមួយសត្វមានភាពអស្ចារ្យហើយថា ការសម្ដែងជាមួយមនុស្សដូចគ្នាជារឿងធម្មតាទៅហើយ។ 

លោកស្រី ឌី សាវ៉េត តារាសម្ដែងជើងចាស់បានលេចមុខនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២។
លោកស្រី ឌី សាវ៉េត តារាសម្ដែងជើងចាស់បានលេចមុខនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ