អានតួអត្ថបទ
បទយកការណ៍

អ្នកស្រី សឺនកេត សិរីលក្ខណ៍៖ខ្ញុំ​ឲ្យ​តម្លៃ​លើ​ភាព​ជោគជ័យ​នៅ​ពេល​ដែល​ស្ត្រី​លែង​ប្រឈម​ការ​រើស​អើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នា​ទីជីវិត​ជោគជ័យ​របស់​វិទ្យុយើង​នៅ​ពេល​នេះ អេង គឹមហុង ណែនាំ​លោក​អ្នកនាង​ឲ្យ​ស្គាល់​អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នក​សម្រប​សម្រួល​ផ្នែកអប់​រំ​និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល។ អ្នកស្រី​ធ្វើការនៅ​ខុម​ហ្វ្រែល​ជាង​២០​ឆ្នាំ​មក​ហើយ​ដោយ​ផ្ដើម​ការ​ដំបូង​នៅ​ឆ្នាំ​១៩៩៨​ពី​បុគ្គលិក​ធម្មតា​ក្លាយ​ជា​អ្នកសម្រប​សម្រួល​ផ្នែកអប់រំ​និង​យេនឌ័រ​នៃ​អង្គការខុមហ្វ្រែល។ អ្នកស្រី​ចាត់​ទុកតួនាទី​នេះ​មិន​ទាន់​ក្លាយ​ជាជោគជ័យ​នៅ​ក្នុង​ជីវិត​ដែល​អ្នកស្រី​ត្រូវ​បញ្ចប់​ក្ដី​ស្រមៃ​ត្រឹម​នេះ​ឡើយ។ បន្ថែម​លើ​នេះ​ទៀត​អ្នក​ស្រី​ឲ្យ​តម្លៃលើ​ភាព​ជោគជ័យ​នៅ​ពេល​ដែល​ស្ត្រី​លែង​ប្រឈម​ការ​រើសអើង​ពី​បុរស សង្គម​លែង​កំណត់​ភេទ​និង​បន្តយល់​ខុស​ថា ស្ត្រី​មិន​អាច​ធ្វើ​បាន​ដូច​បុរស...ជាដើម។

អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំនិងយេនឌ័រនៃអង្គការខុមហ្វ្រែល
អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំនិងយេនឌ័រនៃអង្គការខុមហ្វ្រែល © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ