អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​អះអាងថា ពិបាក​រក​លុយ​សងបំណុល​ធនាគារ​នៅ​គ្រា​ប្រទេស​ត្រៀម​រៀប​ចំ​រដ្ឋាភិបាល​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលរដ្ឋ​ភាគ​ច្រើន​បាន​អះអាង​ពី​ផល​លំបាក​ក្នុង​ការ​រក​ប្រាក់​សង់​បំណុល​ធនាគារ ​នៅគ្រា​ដែល​ប្រទេសត្រៀម​រៀប​ចំ​រដ្ឋាភិបាលថ្មី​នៅ​ថ្ងៃ​ទី​២២​សីហា​ខាង​មុខ​នេះ។ មួយ​ផ្នែក​នៃ​បំណុល​ដែល​ពលរដ្ឋ​ជំពាក់ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បាន​ក្លាយ​ជា​វិញ្ញាសារ​សម្រាប់​រដ្ឋាភិបាល​អាណត្តិថ្មី ជាពិសេស​ក្រសួង​សេដ្ឋកិច្ចនិង​ធនាគារជាតិ​នៃ​កម្ពុជា រក​ដំណោះ​ស្រាយ​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​វា​ក្លាយ​ជា​វិបត្តិ​សង្គម។ នេះ​ជា​ការព្រមាន​របស់​សេដ្ឋវិទូ​មួយ​ចំនួន​ដែល​បញ្ចេញ​ទស្សនៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ត្បិតថា ជា​ទំនួល​ខុស​ត្រូវរបស់​ពលរដ្ឋ​ក្នុង​ការ​ខ្ចី​បុល​គេ ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច​សកល រដ្ឋាភិបាល​ក៏​មិន​អាច​ឱប​ដៃឈរ​មើល​បាន​ដែរ។  បន្ថែម​លើនេះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​ពួក​គេ​បានបង្ហាញ​អារម្មណ៍​អស់​សង្ឃឹម តែ​ធូរ​ចិត្ត​ពេល​បាន​និយាយ​បញ្ហា​នេះ​ចេញ​ក្រៅ។ 

នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ  ពលរដ្ឋនៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល អង្គុយជំនុំគ្នាជជែក ពីនេះ ពីនោះមិនថា ចំណូលប្រចាំថ្ងៃ ចំណាយទៅវិញ បំណុលដែលត្រូវសង់ឯកជននិងធនាគារជាដើម។
នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ពលរដ្ឋនៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល អង្គុយជំនុំគ្នាជជែក ពីនេះ ពីនោះមិនថា ចំណូលប្រចាំថ្ងៃ ចំណាយទៅវិញ បំណុលដែលត្រូវសង់ឯកជននិងធនាគារជាដើម។ © ប៉ាង​ សុចិនាថ
ផ្សាយពាណិជ្ជកម្ម

 

អ្នកស្រី ប៉ែន សឿន បញ្ចេញទស្សនៈថា បញ្ហាបំណុលបង្ខំឲ្យពលរដ្ឋគិតខ្លី
អ្នកស្រី ប៉ែន សឿន បញ្ចេញទស្សនៈថា បញ្ហាបំណុលបង្ខំឲ្យពលរដ្ឋគិតខ្លី © ប៉ាង​ សុចិនាថ
អ្នកស្រី  អ៊ឹម អ៊ុន «កូនរកចំណូលមិនបានហើយក៏រុញច្រានបន្តដល់ការបង់សង់ធនាគារ»
អ្នកស្រី អ៊ឹម អ៊ុន «កូនរកចំណូលមិនបានហើយក៏រុញច្រានបន្តដល់ការបង់សង់ធនាគារ» © ប៉ាង​ សុចិនាថ
អ្នកស្រី ចែម ប៉ូ រៀបរាប់ជាមួយនឹងខ្នងដៃជូនទឹកភ្នែកថា  កំពុងស្នើពុំពន្យាបង់ប្រាក់ដើមទៅធនាគារដោយបង់ត្រឹមការប្រាកមួយខែ៥០ម៉ឺនរៀលបន្ទាប់ពីគ្មានលទ្ធភាពបង់ធនាគារ៥ខែ។
អ្នកស្រី ចែម ប៉ូ រៀបរាប់ជាមួយនឹងខ្នងដៃជូនទឹកភ្នែកថា កំពុងស្នើពុំពន្យាបង់ប្រាក់ដើមទៅធនាគារដោយបង់ត្រឹមការប្រាកមួយខែ៥០ម៉ឺនរៀលបន្ទាប់ពីគ្មានលទ្ធភាពបង់ធនាគារ៥ខែ។ © ប៉ាង​ សុចិនាថ
អ្នកស្រី ប៉ែន សុឃឿន លើកឡើងថា រីប្រឈមបំណុលធនាគារដោយយកលុយមើលជំងឺប្ដី
អ្នកស្រី ប៉ែន សុឃឿន លើកឡើងថា រីប្រឈមបំណុលធនាគារដោយយកលុយមើលជំងឺប្ដី © ប៉ាង​ សុចិនាថ
លោក អួង ខាន់ មេភូមិពាម ឲ្យដឹងថា ទើបទទួលបានពាក្យបណ្ដឹងពីខាងភាគីធនាគារដោះស្រាយបណ្ដឹងជាមួយពលរដ្ឋក្នុងសំណុំរឿងសង់មិនទាន់ពេល
លោក អួង ខាន់ មេភូមិពាម ឲ្យដឹងថា ទើបទទួលបានពាក្យបណ្ដឹងពីខាងភាគីធនាគារដោះស្រាយបណ្ដឹងជាមួយពលរដ្ឋក្នុងសំណុំរឿងសង់មិនទាន់ពេល © ប៉ាង​ សុចិនាថ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ