អានតួអត្ថបទ
បទយកការណ៍

ព្រះមហាក្សត្រ៖តំណាង​រាស្ត្រ​សុំ​ខិតខំ​ប្រឹង​ប្រែង​ជួយ​ពលរដ្ឋ​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០២៣​នេះ យាង​បើក​កិច្ច​ប្រជុំសភា​នីតិកាល​ទី៧។ ព្រះមហាក្សត្រ​បាន​បន្ទូល​នៅ​មុខ​តំណាង​រាស្ត្រ​ទាំង​១២៥​ថា ក្នុង​នាម​ជា​អ្នក​តំណាងប្រជាជាតិ​ខ្មែរ​ទាំង​មូល ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ជួយ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​ស្មើភាព​គ្នា។​ ​ភាព​ស្មើគ្នានៅ​ចំពោះ​មុខ​ការ​គោរព​ប្រតិបត្តិ​ផ្នែក​សាសនា ការ​សិក្សា​រៀន​សូត្រ មាន​ការងារ​ធ្វើ​សមរម្យ​ទៅ​តាមកម្លាំង​សមត្ថភាព។ បន្ថែមលើ​នេះទៀត​ព្រះមហាក្សត្រ​កម្ពុជា​មាន​ជំនឿ​ថា រដ្ឋាភិបាល​អាណត្តិថ្មី​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ និង​លើក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ។

ព្រះមហាក្សត្រនិងតំណាងរាស្ត្រទាំង១២៥នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៣នេះក្នុងកិច្ចប្រជុំសភានីតិកាលទី៧
ព្រះមហាក្សត្រនិងតំណាងរាស្ត្រទាំង១២៥នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៣នេះក្នុងកិច្ចប្រជុំសភានីតិកាលទី៧ © សាំ ឧត្តម
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ